ជប៉ុនឆ្លងច្រើនពេក ចេញវិធានការគ្រប់គ្រងអូមីក្រុង «ពាក់កណ្តាលអាសន្ន»​ ១៦ ខេត្ត

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី20 ខែមករា ឆ្នាំ2022 ម៉ោង 7:32 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

អ្នកឆ្លងកូវីដ១៩ ថ្មីនៅទូទាំងប្រទេសជប៉ុនថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ មានចំនួន ៣២.១៩៧ នាក់ ដែលជាតួលេខឆ្លងខ្ពស់បំផុតតាំងពីផ្ទុះការរាតត្បាតរយៈពេល ២ ឆ្នាំមកនេះ ។

រដ្ឋាភិបាលជប៉ុនបានប្រកាសវិធានការគ្រប់គ្រង ១៣ ខេត្តបន្ថែមទៀត មាន ទីក្រុងតូក្យូ, ខេត្តសៃតាមៈ, សិបៈ, ខាណាង៉ាវៈ, កុនមៈ, នីង៉ាតៈ, អៃចិ, គិហ្វូ, ខាង៉ាវៈ, មិអេៈ, មិយ៉ាសាគិ, ណាង៉ាសាគិ និងឃួម៉ាមូតុៈ រួមបន្ថែមជាមួយខេត្តហ៊ីរ៉ូមៈ, យ៉ាម៉ាងូចិ និង អូគីណាវ៉ា ដែលប្រើវិធានការការគ្រប់គ្រងមុនគេ ដូច្នេះមាន ១៦ ខេត្ត-ក្រុង ប្រកាសពាក់កណ្តាលអាសន្នក្នុងការគ្រប់គ្រង ។

វិធានការ «ពាក់កណ្តាលអាសន្ន» អភិបាលខេត្តបានចេញបទបញ្ជាឲ្យហាងទំនិញ ភោជនីយដ្ឋាន អគារពាណិជ្ជកម្ម និងធុរកិច្ចផ្សេងៗ បន្ថយពេលធ្វើការ ដោយមានប្រាក់ឈ្នួល ប៉ុន្តែមិនអាចបញ្ជាបិទកិច្ចការទេ ។ វិធានការតឹងរឹងនេះ សំដៅទៅលើពិសេសផ្នែកឯកជន ។

ថ្វីត្បិតតែអ្នកឆ្លង និងឆ្លាប់មិនមានតួលេខខ្ពស់ តែតម្រូវការគ្រែក៏កើនឡើងខ្ពស់ និងលឿនផងដែរ ដូចជានៅថ្ងៃ ១ ខែមករា មានត្រឹម ៣,៣% ប៉ុនណោះ តែឥឡូវឡើងដល់ ២១,១% ក្នុងថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ ។

អ្នកជំនាញព្រមានថា បុរស ស្ត្រីដែលឆ្លងអូមីក្រុង និងមានអាការស្រាលមាន ឬគ្មានអាការ តែបង្កើតគ្រោះថ្នាក់ដល់មនុស្សអាយុខ្ពស់ដែលឆ្លង និងមានអាការធ្ងន់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម