ទីប្រឹក្សារបស់ សេលេនស្គី ព្យាការណ៍ថា សង្គ្រាមជាមួយរុស្ស៊ីអាចបញ្ចប់នៅខែឧសភា

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី20 ខែមិីនា ឆ្នាំ2022 ម៉ោង 6:42 នាទី ល្ងាច

ដោយ ម៉ារ៉ា៖

កាលពីសប្តាហ៍មុន ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា លោក អូឡេស៊ី អារ៉េស្តូវីក (Olexi Arestovic) ទីប្រឹក្សារបស់ប្រធានាធិបតី វ៉ូឡូឌីមៀរ សេលេនស្កី របស់អ៊ុយក្រែនបាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនទំនងជានឹងបញ្ចប់នៅដើមខែឧសភា នៅពេលដែលរុស្ស៊ីអស់ធនធានដើម្បីវាយប្រហារអ៊ុយក្រែន ។

អូឡេស៊ី និយាយថា ការបញ្ចប់សង្រ្គាមពិតប្រាកដ គឺអាស្រ័យថា តើរុស្ស៊ីធននឹងធនធានរបស់ខ្លួនក្នុងសង្គ្រាមប៉ុណ្ណា, លោក​គិត​ថា គួរ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​មិន​លើស​ពី​ខែ​ឧសភា ។ នៅដើមខែឧសភា ស្ថានភាព​ពេលនេះស្ថិត​នៅ​កណ្តាល​ផ្លូវបំបែក ។ កិច្ច​ព្រមព្រៀង​សន្តិភាព​អាច​នឹង​លឿន​ពី​មួយ​ទៅ​ពីរ​សប្តាហ៍ ហើយ​យោធា​ត្រូវ​ដក​ចេញ ឬបើមិនអ៊ីចឹង ប្រហែលជានឹងមានការប៉ុនប៉ងបំផ្លាញអ្វីៗទាំងអស់ ឬប្រហែលជាសេណារីយ៉ូដ៏អាក្រក់បំផុត គឺនៅពេលដែលរុស្ស៊ីបានបញ្ជូនទាហានថ្មីទៅកាន់អ៊ុយក្រែន បន្ទាប់ពីការហ្វឹកហ្វឺនរយៈពេលមួយខែ ហើយការ​ប៉ះ​ទង្គិច​គ្នា​ជាហូរហែរអាចមានរយៈពេល​មួយ​ឆ្នាំ ។

ប៉ុន្តែទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​តែង​តែ​ទទូច​ថា ចង់បញ្ចប់អំពើហិង្សានេះក៏​«អាស្រ័យ​លើ​អ៊ុយក្រែន​ផង​ដែរ» ពោល​គឺ​រដ្ឋាភិបាល​ក្រុង​គៀវ​ត្រូវ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ បញ្ជាក់យ៉ាងច្បាស់អំពី «អព្យាក្រឹតភាពយោធា» ការអវត្តមាននៃទម្រង់នៃទំនាក់ទំនងណាមួយជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) និងការទទួលស្គាល់គ្រីមៀ រួមទាំងស្រុកចំនួនពីរនៅក្នុងតំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន Donetsk និង Luhansk «ជាផ្នែកមួយនៃប្រទេសរុស្ស៊ី» ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម