ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញបើកការដ្ឋានជួសជុលផ្លូវសង្កាត់បឹងសាឡាង ខណ្ឌទួលគោក

ព័ត៌មានសង្គមថ្ងៃសុក្រ ទី30 ខែមិថុនា ឆ្នាំ2023 ម៉ោង 2:48 នាទី ល្ងាច

ដោយមានសំណូមពរពីប្រជាពលរដ្ឋ ក៏ដូចលោកចៅសង្កាត់បឹងសាឡាង សុំស្នើឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក ជួសជុលផ្លូវ និងធ្វើផ្លូវចំនួន ៣ ខ្សែដែលខូចខ្លាំង ទើបនៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឯកឧត្តមអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានជួសជុល នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ អមដោយលោកជំទាវ ឯកឧត្តមក្រុមការងារ អភិបាលខណ្ឌទួលគោក លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ ចៅសង្កាត់ និងប្រជាពលរដ្ឋសរុប ៣០០ នាក់ចូលរួម ។

ឯកឧត្តម ទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា ការធ្វើផ្លួវនេះ សូមមានការជឿជាក់ចុះ ទី១. ធ្វើតាមសន្យា មិនចាំបោះឆ្នោតហើយទេ ទី២. ធ្វើដោយមានគុណភាពខ្ពស់ ទី៣. ធ្វើដោយប៉ះពាល់តិចបំផុត គឺមិនធ្វើអូសបន្លាយ បណ្តាលឲ្យខកខានការរកស៊ី ឬការរស់នៅចេញចូលរបស់ប្រជាពលរដ្ឋនោះឡើយ ។

ផ្លូវទាំង ៣ ខ្សែនេះមាន  ផ្លូវលេខ 261 បណ្ដោយ 306m  ទទឹង 8m  ក្រឡាផ្ទៃ  2,448 m2 ផ្លូវលេខ  251 បណ្ដោយ  247m  ទទឹង  5.5m   ក្រឡាផ្ទៃ  1,358.5 m2 និង ផ្លូវលេខ  247  បណ្ដោយ  385.5m  ទទឹង  7.5m 

ក្រឡាផ្ទៃ  2,887.5 m2 សរុបទឹកប្រាក់ជិត 100,000 ដុល្លារ ដែលជាថវិកាផ្ទាល់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ។

ឯកឧត្តម ទេសរដ្ឋមន្ត្រីបានលើកឡើងថា ចង់ឲ្យមានសម្តេចតេជោ ហ៊ុន សែន ឲ្យច្រើននាក់ មានគ្រប់ទីកន្លែងដើម្បីជាដៃ ជាភ្នែក ដើម្បីភ្ជាប់ជាមួយសុខទុក្ខប្រជាជន ។ ដូច្នេះ ចូរគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្ត ប្រសិនបើលោកឈប់ ក៏មានសម្តេច ហ៊ុន សែន មួយទៀតជំនួសដែរ ដើម្បីនៅបន្តអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជន គឺឯកឧត្តម ហ៊ុន ម៉ាណែត នេះឯង ដែលជាបេក្ខភាពនាយករ្ដឋមន្ត្រីនាពេលអនាគត និងធ្វើឲ្យយើងនឹងនចិត្ត ។

ឯកឧត្តម ទេសរដ្ឋមន្ត្រីបន្តថា សូមជឿជាក់ថា តែក្រុមការងារថ្នាក់ជាតិ រាជរដ្ឋាភិបាលធ្វើហើយ គឺធានាជូនតែម្តង តែធ្វើគឺធ្វើហើយ មិនសន្យាចោលទេ !

ចុងក្រោយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត បានបញ្ជាក់ហើយបញ្ជាក់ទៀត​ថា សំខាន់បំផុត គឺ«សន្តិភាព! គ្មានសន្តិភាព គ្មានអ្វីទាំងអស់» ។

មុនបញ្ចប់ឯកឧត្តម ទេសរដ្ឋមន្ត្រី បានប្រគល់អំណោយដែលជាថវិកាផ្ទាល់ខ្លួន និងលោកជំទាវ ឡុង វិសាខា ឱម យ៉ិន​ទៀង ជូនពលរដ្ឋទាំង ៣០០ នាក់ រួមមាន អង្ករមួយបាវ ទឹកក្រូចមួយកេស មីជាតិមួយកេស និងទឹកត្រីមួយយួរផងដែរ រួចបានឡើងគ្រឿងចក្រជាការបើកការដ្ឋានធ្វើផ្លូវ និងអ៊ុតកៅស៊ូចាប់ពីពេលនេះតទៅ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម