ដោយ សូរ្យរិទ្ធ៖
នៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១១ ខែកក្កដា ព័ត៌មានពីកាសែតក្នុងស្រុកថៃបានរាយការណ៍ថា គណបក្សរួមថៃសាងឆាត បានបង្ហោះនៅលើ Facebook ថា ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា បានសុំចូលនិវត្តន៍ពីនយោបាយហើយ និងលាលែងពីសមាជិកភាពពីគណបក្សដែរ ។
លោក ប្រាយុទ្ធ ពោលថា «ក្នុងអំឡុងពេលដែលខ្ញុំធ្វើដំណើរជាមួយគណបក្សដើម្បីជួបជាមួយប្រជាជនទូទាំងប្រទេស ខ្ញុំបានសំឡេងគាំទ្រច្រើនលើសលប់ពីសមាជិកបក្ស និងប្រជាពលរដ្ឋ ខ្ញុំមានអារម្មណ៍យល់ការអាណិតអាសូរ និងទំនុកចិត្តលើខ្ញុំទាំងអស់គ្នា ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅ ហើយនេះជាបទពិសោធន៍ដែលខ្ញុំមិនអាចបំភ្លេចបាន» ។
ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រី និងរដ្ឋាភិបាល បានធ្វើដើម្បីជាតិ និងប្រជាជនក្នុងរយៈពេល ៩ ឆ្នាំកន្លះកន្លងមកនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលបន្ទាប់នឹងបន្តអភិវឌ្ឍ ។
«ចាប់ពីពេលនេះតទៅ ខ្ញុំសូមប្រកាសចូលនិវត្តន៍ពីនយោបាយ ដោយការលាលែងពីគណបក្សរួមថៃសាងឆាត ហើយសុំឲ្យប្រធានបក្ស នាយកប្រតិបត្តិ និងសមាជិកបក្ស បានធ្វើសកម្មភាពនយោបាយប្រកបដោយមនោគមវិជ្ជារឹងមាំ ការពារស្ថាប័នជាតិ សាសនា និងព្រះមហាក្សត្រ និងបន្តថែរក្សាប្រជាជនថៃ ហើយសុំឲ្យប្រជាពលរដ្ឋជឿជាក់និងគាំទ្រការងាររបស់គណបក្សរួមថៃសាថឆាត» ៕