សន្តិភាពនៅឆ្ងាយពីភូមា ! រដ្ឋាភិបាលស្រមោលរបស់ NLD ត្រៀមបញ្ជូនដ្រូន ៤០០ គ្រឿង ទៅកម្ទេចយោធាភូមា

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី25 ខែសីហា ឆ្នាំ2023 ម៉ោង 7:23 នាទី ល្ងាច

 អទ្ថបទ ម៉ារ៉ា៖

រដ្ឋាភិបាលស្រមោលរបស់ NLD បានប្រកាសទិញយន្តហោះគ្មានមនុស្សបើក (ដ្រូន) ជាង ៤០០ គ្រឿងសម្រាប់កងកម្លាំង PDF នៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ក្នុងការបំផ្លិចបំផ្លាញ និងវាយប្រហារទាហានមីយ៉ាន់ម៉ា(ភូមា) រួមទាំងការអនុវត្តបេសកកម្មស៊ើបការណ៍ ដើម្បីទទួលបានប្រៀប ។

កាលពីថ្ងៃទី ២៣ សីហា ផេកក្រសួងការពារជាតិ រដ្ឋាភិបាល​រួបរួមជាតិ (NUG) ដែលជា​រដ្ឋាភិបាល​ស្រមោល​របស់​អតីត​សមាជិក​គណបក្ស NLD បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​និយាយ​អំពី​រឿងនេះថា រដ្ឋាភិបាលស្រមោលកំពុងត្រៀមបញ្ជូនយន្តហោះគ្មានមនុស្សបើក ឬដ្រូនជាង ៤០០ គ្រឿងដល់កងកម្លាំងប្រដាប់អាវុធ (PDF) ដែលរដ្ឋាភិបាលស្រមោលបានបង្កើតនៅក្នុងតំបន់ជាច្រើន នៃតំបន់រដ្ឋជនជាតិភាគតិចទាំងអស់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ។

ការទិញ និងចែកចាយយន្តហោះគ្មានមនុស្សបើកទាំងនេះ ដើម្បីឱ្យកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលស្រមោលអាចប្រើប្រាស់ក្នុងការបំផ្លិចបំផ្លាញ វាយ​ប្រហារ​អង្គភាព​យោធា​ភូមា​ដែល​មាន​ទីតាំង​នៅ​តាម​តំបន់​ផ្សេងៗ រួមទាំងការប្រើប្រាស់បេសកកម្មស៊ើបការណ៍ និងចិត្តវិទ្យាប្រតិបត្តិការ បង្កើតគុណសម្បត្តិមួយនៅក្នុងការតស៊ូរវាងរដ្ឋាភិបាល​ស្រមោល និងរដ្ឋាភិបាលយោធា។

សព្វថ្ងៃនេះ កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលស្រមោល មានអង្គភាពវិស្វកម្ម ដែលឧទ្ទិសដល់ការផលិតយន្តហោះគ្មានមនុស្សបើក ស្ថិតនៅក្នុងរដ្ឋការ៉េន (Karen) និង កាយ៉ាស(Kayah) ជារដ្ឋជនជាតិភាគតិចពីរនៅភាគខាងកើត ដោយ​ពឹងផ្អែក​លើ​តំបន់​ព្រៃ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ចំនួន​២ ដែល​មាន​ប្រវែង​ជាង​២.០០០​គីឡូម៉ែត្រ ជា​ច្រក​សម្រាប់​ដឹកជញ្ជូន​ឧបករណ៍ គ្រឿងចក្រ និង​គ្រឿងបន្លាស់​ពី​ប្រទេស​ថៃ។ សម្រាប់​ប្រើ​ក្នុង​ការ​ផលិត​យន្តហោះ​ដ្រូន ដើម្បី​ប្រយុទ្ធ​នឹង​យោធា​ភូមា ។

កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលស្រមោល បានចាប់ផ្តើមដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក rotary-wing សម្រាប់បាញ់ថ្នាំជី និងសារធាតុគីមីក្នុងវិស័យកសិកម្ម បង្ខំឱ្យហោះហើរទៅកាន់កងទ័ពភូមា ចាប់តាំងពីខែឧសភា ឆ្នាំ ២០២១ មក វាបានចាប់ផ្តើមអភិវឌ្ឍដោយផ្អែកលើបច្ចេកវិទ្យាខ្ពស់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ អង្គភាពផលិតយន្តហោះគ្មានមនុស្សបើកទាំងនៅក្នុងរដ្ឋការ៉េន និង កាយ៉ាស បានប្រកាសថានឹងផលិតយន្តហោះគ្មានមនុស្ស បើកស្លាបថេរ ដើម្បីបង្កើនសមត្ថភាពវាយប្រហារ និងបំផ្លិចបំផ្លាញ ដោយសារតែវាជា ដ្រូន អាចហោះហើរបានឆ្ងាយជាង ដ្រូន ស្លាបបង្វិល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម