ខ្មែររំភើបណាស់! គ្រួសារមហាសេដ្ឋីអាមេរិក នឹងជូនវត្ថុបុរាណសម័យអាណាចក្រខ្មែរ ៣៣ ដុំ មកកម្ពុជាវិញ!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី14 ខែកញ្ញា ឆ្នាំ2023 ម៉ោង 7:09 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

គ្រួសារមហាសេដ្ឋីអាមេរិក បានបញ្ជូនវត្ថុបុរាណ ដែលចោរបានលួចទៅកាលពីជាង ៣០ ដុំ សងមកកម្ពុជាវិញ ក្រោយមើលឃើញថា ជាការគ្រប់គ្រងដោយខុសច្បាប់ ។

វត្ថុបុរាណជាច្រើនត្រូវបានគេគិតថា មានអាយុកាលតាំងពីសម័យអាណាចក្រខ្មែរ មហាអំណាចខ្មែរដែលធ្លាប់មានឥទ្ធិពលដ៏មហិមា កម្លាំងខ្លាំងក្លា បានសាយភាយឥទ្ធិពលរបស់ខ្លួន ភាគច្រើនទៅលើប្រទេស ថៃ វៀតណាម និងឡាវ នៅចន្លោះសតវត្សទី ៩-១៥ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កំណប់ទ្រព្យដែលត្រូវបានលួចពីប្រទេសកម្ពុជាទៅ ត្រូវបានប្រគល់មកវិញពីសារមន្ទីរបស្ចិមប្រទេស និងអ្នកប្រមូល ។

ឥឡូវនេះ វត្ថុបុរាណចំនួន ៣៣ ថែមទៀត ដែលបានពីការប្រមូលទុករបស់គ្រួសារ លីនដឺមេន (Lindemann) នឹងត្រូវប្រគល់មកកម្ពុជាវិញដោយស្ម័គ្រចិត្ត ។ នេះ​បើ​តាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជាឲ្យដឹង ។

«សន្តានចិត្តដ៏កម្របែបនេះ បានបង្កើតជាគំរូដ៏ល្អមួយសម្រាប់អ្នកយកវ្ថុបុរាណខ្មែរទាំងឡាយលើពិភពលោក ហើយសក្តិសមសម្រាប់សារមន្ទីផ្សេងទៀត ជាលក្ខណៈឯកជនក្តី ត្រូវប្រគល់សម្បត្តិជាតិយើងមកវិញ» ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមិនទាន់បានកំណត់ថា តើវត្ថុបុរាណតាំងនោះ នឹងមកដល់នៅពេលណាឡើយ ។

វត្ថុបុរាណដែលត្រូវបានប្រគល់មកវិញ ក៏មានរូបសំណាកព្រះវិស្ណុផងដែរ ដែល​គេ​ជឿ​ថា យកចេញ​ពី​ទីក្រុង​បុរាណ​កោះ​កេរ ដែលសាក្សី​និយាយ​ថា ត្រូវ​បានចោរ​លួច​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​មួយ ។

«យើងទិញវត្ថុបុរាណទាំងនេះពីឈ្មួញកណ្តាលដែលស្មោះត្រង់គួរឱ្យទុកចិត្ត ។ យើងមានការសោកស្ដាយជាពន់ពេក ដែលបានដឹងថា វត្ថុបុរាណទាំងនេះចូលមកក្នុងទីផ្សារសហរដ្ឋអាមេរិក» ។ កាសែត New York Times បានដកស្រង់សម្តីរបស់គ្រួសារ លីនដឺមេន  ។

កាលខែមុន វិចិត្រសាល​ជាតិ​អូស្ត្រាលី​បញ្ជាក់ថា នឹងបញ្ជូនរូបព្រះពុទ្ធបដិមា​ចំនួន ៣ ដុំ ​មក​កម្ពុជា​វិញ ក្រោយ​ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា ​ចម្លាក់​នេះ​ទំនង​ជា​នាំ​ចេញ​ដោយ​ខុស​ច្បាប់ ។

រូបចម្លាក់សំរិទ្ធពីសតវត្សទី ៩-១០ ត្រូវបានទិញក្នុងតម្លៃ 1.5 លានដុល្លារក្នុងឆ្នាំ 2011 ដោយឈ្មួញកណ្តាលជនជាតិអង់គ្លេស ឌូក្លាស ឡាតហ្វដ (Douglas Latchford) ។ តមកត្រូវគេជឿថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​វត្ថុ​បុរាណ​ខុស​ច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម