កងទ័ពអ៊ីស្រាអែល មានផែនការបង្ហូរទឹកសមុទ្រចូលរូងក្រោមដីរបស់ហាម៉ាស

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី05 ខែធ្នូ ឆ្នាំ2023 ម៉ោង 6:49 នាទី ល្ងាច

អត្ថបទ ម៉ារ៉ា៖

កងទ័ពអ៊ីស្រាអែល កំពុងរៀបចំបញ្ចេញទឹកសមុទ្រចូលទៅក្នុងផ្លូវរូងក្រោមដីរបស់ហាម៉ាស ដែលត្រូវបានតភ្ជាប់នៅហ្គាហ្សាស្ទ្រីប ។ នេះបើតាមសេចក្តីរាយការណ៍ពីកាសែត Wall Street Journal របស់អាមេរិក នៅថ្ងៃទី ៥ ធ្នូនេះ ។

សេចក្តីរាយការណ៍ថា កងទ័ពអ៊ីស្រាអែលបានដំឡើងម៉ាស៊ីនបូមទឹកធំចំនួនប្រាំ នៅជិតជំរំជនភៀសខ្លួន Al-Shati នៅទីក្រុងហ្គាហ្សា ដែលជាទីក្រុងធំជាងគេនៅភាគខាងជើងហ្គាហ្សាស្ទ្រីប ។ ម៉ាស៊ីនបូមទាំងអស់អាចបូមទឹកបានរាប់ពាន់ម៉ែត្រគូបក្នុងមួយម៉ោង ឱ្យហូរចូលទៅក្នុងរចនាសម្ព័ន្ធផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស ។ ប្រសិនបើប្រតិបត្តិការបែបនេះពិតជាត្រូវបានអនុវត្ត ទឹកសមុទ្រនឹងជន់លិចផ្លូវរូងក្រោមដីទាំងអស់នៅភាគខាងជើង ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ។

មតិផ្ទៃក្នុងក្នុងចំណោមមន្ត្រីរដ្ឋាភិបាលអាមេរិក មានទាំង​យល់​ព្រម​ ទាំង​មិន​យល់​ព្រម។ ភាគីដែលមិនយល់ស្របមានការព្រួយបារម្ភ ដោយសារបរិមាណដ៏ច្រើននៃទឹកសមុទ្រត្រូវបានបូមចូលទៅក្នុងតំបន់ខាងលើ វានឹងបំផ្លាញស្រទាប់ដី និងថ្មនៃតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងសារធាតុគីមីផងដែរ ឬសារធាតុគ្រោះថ្នាក់ផ្សេងទៀតដែលក្រុមហាម៉ាសរក្សាទុកនៅខាងក្នុងផ្លូវរូងក្រោមដី ដែលអាចអណ្តែតតាមចរន្ត ក្លាយជាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

Photo AFP

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម