មន្ត្រី​រៀបចំ​ការបោះឆ្នោត​ឥណ្ឌូនេស៊ី ៧១​នាក់​បាន​ស្លាប់ និងជាង 4,000 នាក់បានធ្លាក់ខ្លួនឈឺ ដោយសាររឿងមួយនោះ...

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី20 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 7:12 នាទី ល្ងាច

 

ដោយ ម៉ារ៉ា៖

នៅថ្ងៃទី 19 ខែកុម្ភៈម្សិលមិញ ទីភ្នាក់ងារព័ត៌មាន Bloomberg រាយការណ៍ថា លោក ហាសយីម ហាយ៉ារី  ប្រធានគណៈ​កម្មការរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ីបានបង្ហើបថា ចាប់តាំងពីថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2024 នៅពេលដែលឥណ្ឌូនេស៊ីរៀបចំការបោះឆ្នោតទូទៅរហូតដល់ថ្ងៃទី 18 ខែកុម្ភៈ មន្ត្រីបោះឆ្នោតចំនួន 71 នាក់បានស្លាប់ ពីការនឿយហត់ពេលបំពេញភារកិច្ច លើស​ពី​នេះ​ទៅ​ទៀត មនុស្ស​ប្រហែល ៤ ពាន់​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ។

ការបោះឆ្នោតទូទៅរបស់ប្រទេសឥណ្ឌូនេស៊ី គឺជាការបោះឆ្នោតតែមួយថ្ងៃដ៏ធំបំផុតរបស់ពិភពលោក មានអ្នកបោះឆ្នោតជាង 200 លាននាក់ ដោយមានអ្នកស្ម័គ្រចិត្ត 5 លាននាក់ និងអ្នកធ្វើការនៅការិយាល័យបោះឆ្នោត 800,000 នៅទូទាំងប្រទេស។ ពួកគេធ្វើការប្រហែល 6 ម៉ោង ខណៈពេលដែលការបោះឆ្នោតបើកចំហ ប៉ុន្តែរួមបញ្ចូលពេលវេលាធ្វើការនៅក្នុងដំណើរការទាំងមូល ចាប់ពីមុនពេលចាប់ផ្តើម រហូតដល់ការរាប់សន្លឹកឆ្នោត ចំណាយពេលលើសពី 12 ម៉ោង។

ទោះបីជារដ្ឋាភិបាលបានកំណត់អាយុសម្រាប់អ្នកស្ម័គ្រចិត្តការិយាល័យបោះឆ្នោត និងទាមទារការពិនិត្យសុខភាពសម្រាប់បុគ្គលិកទាំងអស់ក៏ដោយ ក៏មានមន្ត្រីបោះឆ្នោតជាង 500 នាក់បានស្លាប់កាលពីបោះឆ្នោតក្នុងឆ្នាំ 2019 ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម