គណៈរដ្ឋមន្រ្តីថៃបានអនុម័តថវិកាក្នុងពាក់កណ្តាលឆ្នាំ ២០២១ នេះចំនួន ៤៣៨,០៨ លានបាត ក្នុង ១៤ ន្លែងតាមបណ្តោយព្រំដែនខេត្តចំនួន ៧ ដើម្បីទប់ស្កាត់ពលករបរទេសខុសច្បាប់ ។
នៅថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២១ នៅវិមានរដ្ឋាភិបាល គណៈរដ្ឋមន្រ្តីបានអនុម័តលើការបែងចែកថវិកា ឆ្នាំ ២០២១ ចំនួន ៤៣៨.០៧៥.៨០០ បាត សម្រាប់ការរៀបចំគម្រោង Organizational Quarantine (OQ) សម្រាប់ពលករបរទេសចំណាកស្រុក និងអ្នកលួចចូលស្រុកនៃទីស្នាក់ការនគរបាលល្បាតព្រំដែន មានចំនួនសរុប ១៤ កន្លែង ក្នុងមួយកងអនុសេនាធំ ដែលផ្តោតលើខេត្តចំនួន ៧ ក្នុងនេះមានខេត្តជាប់ព្រំដែនប្រទេសកម្ពុជាយើង គឺខេត្តស្រះកែវ ។
គម្រោងការនេះ មានការសាងសង់អគារសម្រាប់បម្រើការខាងក្រសួងសុខាភិបាល ដែលតម្រូវឲ្យពលករបរទេសខុសច្បាប់ និងពលរដ្ឋថៃ (គ្រប់គ្រង ទប់ស្កាត់ ការពារ) ពីការរាតត្បាតមេរោគកូវីដ-១៩ ៕
ពី prachachat
ដោយ សាវុឌ្ឍ