នៅពេលសហរដ្ឋអាមេរិកប្តូរគោលនយោបាយថ្មី គឺការមិនជ្រៀតជ្រែកចូលប្រទេសមីយ៉ាន់ម៉ា ។ ដំណើរទស្សនកិច្ចលើកដំបូងនៅអាស៊ី របស់រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា ប្រទេសចិនដែលជាមនុស្សនៅស៊ាំយូរមកហើយ កម្រនឹងជួបបញ្ហានយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាណាស់ ។ អ៊ីចឹងបើអាមេរិកលូកដៃចូល អាចដណ្តើមប្រជាប្រិយភាព មិនឈ្នះចិន ឬបាក់មុខនៅចំពោះសកលលោក?
វាជារឿងលេងសើចដែលប្រាប់ប្រជាជនមីយ៉ាន់ម៉ាថា សហរដ្ឋអាមេរិកមិនលើកទ័ពមកជួយប្រជាជនមីយ៉ាន់ម៉ាទេ ព្រោះមីយ៉ាន់ម៉ាជាប្រទេសគ្មានប្រេង!
ជាការពិតដែលថា ជនជាតិមីយ៉ាន់ម៉ាមួយក្តាប់តូចបានលើកបដាអំពាវនាវដល់អាមេរិក ឲ្យជួយពួកគេផង ជួយប្រយុទ្ធនឹងយោធាដែលដណ្តើមអំណាចដោយការធ្វើរដ្ឋប្រហារ និងសម្លាប់ប្រជាជនណាដែលប្រឆាំង។ វាជាអារម្មណ៍នៃភាពអស់សង្ឃឹមមួយ ដោយមិនដឹងថាត្រូវទៅរកពឹងអ្នកណា ដូច្នេះពួកគេអំពាវនាវឱ្យកម្លាំងបរទេសចូលមកអន្តរាគមន៍ឆាប់ៗ មក ។
វាមិនអាចទៅរួចទេ មិនមែនដោយសារតែប្រទេសមីយ៉ាន់ម៉ាគ្មានប្រេងឯណា ប៉ុន្តែដោយសារតែ មិនសំខាន់នៅក្នុងក្រសែភ្នែករដ្ឋាភិបាលសហរដ្ឋអាមេរិក ។
ក្នុងសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងការបរទេសលោក អេនថូនី ប្លីនខេន (Anthony Blinken) និងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក ឡយ អូស្ទីន (Lloyd Austin) បានធ្វើទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងរបស់ខ្លួន ក្នុងនាមជាមន្រ្តីជាន់ខ្ពស់អាមេរិកក្រោមរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃដេន (Joe Biden) ដែលជាដៃគូនៅក្នុងទ្វីបអាស៊ីនៅជាប់នឹងប្រទេសចិននោះគឺ ជប៉ុន និងកូរ៉េខាងត្បូង ៕
ពី posttoday
ដោយ Bong Rith Kh