Breaking News: ថៃជួបអ្នកឆ្លងអូមីក្រុងលើកដំបូងហើយ!

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី06 ខែធ្នូ ឆ្នាំ2021 ម៉ោង 12:55 នាទី ល្ងាច

នៅថ្ងៃនេះ ( ៦ ធ្នូ) នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ថៃបានបញ្ជាក់ថា ករណីដំបូងនៃការឆ្លងមេរោគ Omicron នៅក្នុងប្រទេសថៃត្រូវបានរកឃើញ គឺជាជនជាតិអាមេរិកដែលមកពីប្រទេសអេស្ប៉ាញ ឥឡូវនេះឃុំគ្រងដើម្បីអង្កេតតាមដានជំងឺនេះ ។

ពលរដ្ឋអាមេរិកដែលធ្វើដំណើរមកពីប្រទេសអេស្ប៉ាញ ត្រូវបានសង្ស័យ​តាំងពី​ថ្ងៃ​ទី ​៣ ធ្នូ មក​ម្ល៉េះ ទើបមន្ទីរ​ពិសោធន៍​បាន​ពិនិត្យ​ជា​ជំហាន​ៗ បានរកឃើញថា ឱកាសនៃអ្នកឆ្លងមេរោគនេះនឹងឆ្លងមេរោគ Omicron 99.92% ដែលត្រូវបានចាត់ទុកថាមេរោគនេះពិតប្រាកដ ។ នេះ​ជា​ករណី​ដំបូង​ដែល​គេ​រក​ឃើញ​នៅ​ប្រទេស​ថៃ ទោះជាយ៉ាងនេះក្តី អ្នកឯកទេសនឹងត្រូវពិនិត្យម្តងទៀត ដើម្បីបញ្ជាក់បន្ថែម ៕

from posttoday 

by Savuth


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម