សហរដ្ឋអាមេរិក អង់គ្លេស កាណាដា ប្រកាសដាក់ទណ្ឌកម្មថ្មី ទៅលើរបបយោធាភូមា

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី19 ខែឩសភា ឆ្នាំ2021 ម៉ោង 8:16 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា បានដាក់ទណ្ឌកម្មថ្មី ទៅលើរបបយោធាភូមា និងបង្កើនសម្ពាធលើយោធាពីការដាក់ទណ្ឌកម្មចុងក្រោយចាប់តាំងពីបានកាន់កាប់អំណាចនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសំដៅក្រុមប្រឹក្សារដ្ឋ (SAC) និងមន្ត្រី ១៣ រូប រួមទាំងបង្កកទ្រព្រ្យនៅក្នុងសហរដ្ ឋអាមេរិក ។ ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីខាងលើ និងហាមឃាត់ជនជាតិអាមេរិកមិនឱ្យទាក់ទងពួកគេ ស្របពេលដែលប្រទេសអង់គ្លេសប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនត្បូងភូមា ((Myanmar Gems Enterprise) ដែលជាកិច្ចការរបស់រដ្ឋ ។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ មានវិបត្តិចាប់តាំងពីយោធាដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូឃ្យី ដែលមិនសុខ មានការប្រឆាំងតវ៉ាស្ទើរតែរាល់ថ្ងៃ និងការបង្ក្រាបរបស់របបយោធាដែលបានសម្លាប់មនុស្សជិតមួយពាន់នាក់ ។

លោក អេនថូនី ប្លិនខេន (Anthony Blinkane) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា រដ្ឋាភិបាលយោធា មិនព្យាយាមស្តារមាគ៌ាប្រជាធិបតេយ្យក្នុងប្រទេសឡើងវិញទេ ហើយបានអំពាវនាវគ្រប់ប្រទេសឲ្យពិចារណាទៅលើទណ្ឌកម្ម ដូចជា ការជួញដូរអាវុធ និងការបញ្ឈប់កិច្ចសហការខាងពាណិជ្ជកម្មរបស់ពួកយោធា ។

ក្រៅពីនេះ ក៏បានអំពាវនាវឱ្យយោធាធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការអនុវត្តផែនការទាំង ៥ ដែលបានដាក់កាលពីខែមុន នេះរួមបញ្ចូលទាំងការបញ្ចប់អំពើហិង្សា និងការចរចារវាងយោធា និងក្រុមប្រឆាំង ។

លោក Blinkane បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «សកម្មភាពរបស់យើងនៅថ្ងៃនេះគូសបញ្ជាក់ពីការសម្រេចចិត្តជាមួយសម្ព័ន្ធមិត្តរបស់យើង ដើម្បីដាក់សម្ពាធហិរញ្ញវត្ថុ និងនយោបាយលើរបបយោធា ដរាបណារបបយោធាមិនបញ្ចប់អំពើហឹង្សា និងចាត់វិធានការដើម្បីគោរពបំណងរបស់រដ្ឋាភិបាល» ។

ផ្នែកនៃសេចក្តីថ្លែងការណ៍ពីក្រសួងរតនាគារសហរដ្ឋអាមេរិក បានចោទប្រកាន់ក្រុមប្រឹក្សាប្រតិបត្តិរបស់រដ្ឋ បង្កើតមួយថ្ងៃបន្ទាប់ពីរដ្ឋប្រហារ វាគឺជាការបង្កើតកងទ័ពភូមាគាំទ្រដល់ការធ្វើវិទ្ធង្សនាខុសច្បាប់របស់រដ្ឋាភិបាលស៊ីវិលដែលបានបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ។

បញ្ជីឈ្មោះមនុស្សដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកមានសមាជិកក្រុមប្រឹក្សារដ្ឋ ៤ រូប និងមន្ត្រី ៩ រូបផ្សេងទៀត ពួកគេជាសមាជិកសំខាន់នៃរបបយោធាភូមា រួមទាំងអភិបាលនៃធនាគារកណ្តាល និងជាប្រធានគណៈ កម្មាធិការរៀបចំការបោះឆ្នោតសហភាពដែលតែងតាំងដោយយោធា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម