សម្តេចតេជោបបួលស្បថ ចំពោះអ្នកស្រែកថា ធ្វើទៅ ក្រទៅៗ ហ៊ានស្បថឲ្យងាប់ទេ!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី31 ខែមករា ឆ្នាំ2022 ម៉ោង 7:16 នាទី ល្ងាច

ថ្លែងនៅព្រឹកថ្ងៃ ច័ន្ទ ទី ៣១ ខែមករា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសបើក សម្ពោធស្ពានអាកាស សម្តេចបង្ហាញនូវការពេញចិត្តចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាសនានា ក្នុងរាជ​ធានីភ្នំពេញ ដោយប្រើប្រាស់វិធានការ «យកស្ករត្នោត ខ្ចប់ស្ករត្នោត» គឺបានន័យថា យកធនធានពីទីតាំងអភិវឌ្ឍ ម​កប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រនោះ ។

ក្នុងឱកាសនោះ សម្តេចតេជោក៏បានលើកឡើងចំពោះអ្នកស្រែកថា ធ្វើទៅ «ក្រទៅៗ» ដែលពួកគេពីដើមដើរសោះ ជិះ​កង់សោះ ឥឡូវវាជិះសុទ្ធតែឡាន បែរជាមកស្រែកជេរឯងថា ធ្វើទៅកាន់តែក្រទៅៗ... ។ សម្តេចមានប្រសាសន៍ថា ក្រោយសម័យឆ្នាំ១៩៧៩ បានកង់មួយ ស្មើនឹងបានឡានតូយ៉ាតាមួយគ្រឿងអ៊ីចឹង បានម៉ូតូមួយ ដូចបានមែរសឺដេសមួយគ្រឿង ។ សម្តេចតេជោបានបបួលស្បថ ហ៊ានស្បថទេ ស្បថឲ្យងាប់ទេ!

សម្តេចតេជោបន្តទៀតថា «អាអ្នកដែលជេរយើង កាលពីមុន ពួកនឹងអត់ស្បែកជើងពាក់ម៉េចមិនថា ដល់ពេលឥឡូវបានជិះម៉ូតូ ជិះឡាន បែរជាថាក្រទៅៗ ក្នុងពេលដែលមធ្យោបាយធ្វើដំណើរកើនឡើងពាសពេញ ៕

 

 រូបថតផេកសម្តេចតេជោ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម