គួរឲ្យរន្ធត់ណាស់ ! វាសនាកុមារា ៥ ​ខួបធ្លាក់ចូលក្នុងអណ្តូងទឹកជម្រៅ ៣២ ម៉ែត្រ ប្រើពេលសង្គ្រោះ ៥ ថ្ងៃ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី06 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 7:16 នាទី ល្ងាច

ចូលដល់ថ្ងៃទី ៥ ខែកុម្ភៈ នៃការសង្គ្រោះកុមារាជនជាតិម៉ូរ៉ុកកូឈ្មោះ រ៉ាយ៉ាន់ អាយុ ៥ ខួប ធ្លាក់ក្នុងអណ្តូងទឹកជម្រៅ ៣២​ម៉ែត្រ ជាការភ្ញាក់ផ្អើល និងរន្ធត់ទូទាំងបណ្តាញសង្គម រហូតក្រុមសង្គ្រោះនាំកម្លាំងរាប់រយនាក់មកជួយ ។

តាមរបាយការណ៍ឲ្យដឹងថា ក្រុមជួយសង្គ្រោះបានយកគ្រឿងចក្រជីកដីនៅបរិវេណជុំវិញអណ្តូង ជីកកាយរហូតដល់ ៥ ថ្ងៃជាបេសកកម្មដ៏ធំមួយមិនធ្លាប់មាន ។

ញាតិរបស់ រ៉ាយ៉ាន់ បាននិយាយប្រាប់ថា ពួកខ្លួនបានដឹងថា រ៉ាយ៉ាន់ បានធ្លាក់ចូលក្នុងអណ្តូងទឹក ហើយបានឮសំឡេង​យំយ៉ាងខ្លាំង និងស្រែកបណ្តើរថា «ជួយយកខ្ញុំឡើងទៅផង!» ។

លំនៅស្ថានរបស់គ្រួសារ រ៉ាយ៉ាន់ នៅក្នុងស្រុកសេហ្វសាអ៊ូន ស្ថិតនៅជើងភ្នំ មានអាកាសធាតុត្រជាក់ ។ ក្រុមជួយសង្គ្រោះព្យាយាមយ៉ាងអស់ពីចិត្តដោយជំនួយអុកស៊ីហ្សែនចូលទៅក្នុងអណ្តូង ហើយធ្វើការ ២៤ម៉ោងលើ ២៤ ម៉ោង រហូតចំណាយ​​ពេលដល់ ៥ ថ្ងៃ ទើបបានត្រឹមតែនាំយកសាកសពរបស់កុមារា រ៉ាយ៉ាន់ ចេញមកតែប៉ុនណោះ ៕

(AP Photo/Mosa'ab Elshamy)

 

 (AP Photo/Mosa’ab Elshamy)

(AP Photo/Mosa’ab Elshamy)

(AP Photo/Mosa’ab Elshamy)

 

បកប្រែពី matichon

ដោយ សាវុឌ្ឍ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម