សុំចរចា មួយទល់មួយ! សេលេនស្គី និយាយគួរឲ្យអាណិត៖ សុំ​លោកខាងលិចជួយ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​របៀប​ដោះស្រាយ ប្រសើរជាងទុកអ៊ុយក្រែនឱ្យប្រយុទ្ធតែម្នាក់ឯងដោយគ្មានផែនការ

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី04 ខែមិីនា ឆ្នាំ2022 ម៉ោង 7:26 នាទី ល្ងាច

 

by Bong Rith Kh:

 

 ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ សេលេនស្គី (Volodymyr Zelensky) បានប្រកាសនៅក្នុងឃ្លីបមួយថា លោកចង់​ជួបទល់មុខ មួយទល់មួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដើម្បីចរចារកផ្លូវតែមួយគត់ដើម្បីបញ្ចប់សង្រ្គាម ។ លោក​ក៏បាន​ស្នើ​សុំ​លោកខាងលិច​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​របៀប​ដោះស្រាយ​ ប្រសើរជាងទុកអ៊ុយក្រែនឱ្យប្រយុទ្ធតែម្នាក់ឯងដោយគ្មានផែនការ ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយតាមទូរស័ព្ទរយៈពេល ៩០ នាទីជាមួយប្រធានាធិបតីបារាំង លោក អេមេណូអែល ម៉ាក្រុង (Emmanuel Macron) កាលពីម្សិលមិញ (៣ មីនា) ថា ប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែនបានបន្តអនុវត្តតាមផែនការ ទោះ​បី​​ចាប់​យក​បាន​តែ​ទីក្រុង​ធំ​មួយ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ហើយ​នឹង​បន្ត​វាយប្រហារ​អ៊ុយ​ក្រែ​ន​រហូត​ដល់​គោលដៅ​សម្រេច​ ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ុន (Sergei Lavrov) និយាយថា រុស្ស៊ីនឹងបន្តប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនរហូតដល់ទីបញ្ចប់ បើ​ទោះ​ជា​រុស្ស៊ី​មិន​គិត​ពី​សង្គ្រាម​នុយក្លេអ៊ែរ ប៉ុន្តែ​វា​បាន​ព្រមាន​ថា សង្គ្រាម​លោក​លើក​ទី ៣ នឹង​ក្លាយ​ជា​សង្គ្រាម​នុយក្លេអ៊ែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម