ប្រធានគណបក្សប្រជាជន សម្តេចតេជោ ហ៊ុន សែន ណែនាំមន្ត្រីគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវតែធ្វើអំពើល្អ រឹងមាំ និងស្អាតស្អំ ប្រកបដោយសមត្ថភាព គុណធម៌ និងសីលធម៌

នយោបាយថ្ងៃសៅរ៍ ទី28 ខែមិថុនា ឆ្នាំ2025 ម៉ោង 11:43 នាទី ព្រឹក

 

អំពើល្អរបស់មន្ត្រីគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក គឺជាយុទ្ធសាស្រ្តឈ្នះរបស់គណបក្សនៅ គ្រប់កាលៈទេសៈ។ ប្រជាជនយល់ដឹងពីគណបក្ស ជឿលើគណបក្ស ហើយចូលរួមសកម្មអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស គឺតាមរយៈជួរមន្ត្រីនេះឯង។ ហេតុនេះ មន្ត្រីគណបក្សត្រូវតែរឹងមាំ និងស្អាតស្អំ ប្រកបដោយសមត្ថភាព គុណធម៌ និងសីលធម៌។ ការជាក់ស្តែងបានបង្ហាញថា ប្រជាជនត្រូវការតួនាទីដឹកនាំរបស់គណបក្ស គាំទ្រគណបក្ស ប៉ុន្តែប្រជាជនមិនសប្បាយចិត្តឡើយចំពោះទង្វើខុសឆ្គងរបស់មន្ត្រីមួយចំនួន។ អាស្រ័យហេតុនេះ មន្ត្រីគ្រប់រូបត្រូវធ្វើតែអំពើល្អ មិនធ្វើអ្វីឱ្យប៉ះពាល់ដល់សិទ្ធិ និង ប្រយោជន៍ប្រជាជន និងមិនត្រូវមានឥរិយាបថជាចៅហ្វាយនាយប្រជាជន ឡើយ។

ខ្លឹមសារស្រង់ពីសុន្ទរកថារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីមិទ្ទិងរំឭកខួបទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ នៅវិមាន ៧ មករា រាជធានីភ្នំពេញ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម