រុស្ស៊ីចេញបញ្ជីឈ្មោះ ២២ ប្រទេស ជាទឹកដី«មិនមែនជាមិត្ត»

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី08 ខែមិីនា ឆ្នាំ2022 ម៉ោង 3:48 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

​រុស្ស៊ី​បាន​ចេញ​ផ្សាយ​បញ្ជី​ឈ្មោះប្រទេស​/ដែនដី​អរិភាព​ចំនួន ២២ ប្រទេស ដោយ​សារ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ បន្ទាប់​ពី​ប្រធានាធិបតី ​ពូទីន ​បាន​បញ្ជា​ឲ្យ​កងទ័ព​ឈ្លានពាន​អ៊ុយក្រែន ក្នុងនេះ «ស្វីស-សិង្ហបុរី-កូរ៉េខាងត្បូង-តៃវ៉ាន់» សុទ្ទតែត្រូវបានកំណត់គោលដៅផងដែរ ។

បណ្តាញសារព័ត៌មានរបស់រុស្ស៊ី RIAN និង TASS បានបង្ហាញឈ្មោះ ២១ ប្រទេស និងមួយទៀត ជាទឹកដីមិនមែនជាមិត្តជាមួយរុស្ស៊ី ដែលប្រទេសទាំងនោះ ជាប់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរុស្ស៊ី ក្រុមហ៊ុន និង ប្រជាជនរុស្ស៊ី  ។

១. អូស្ត្រាលី

២. អង់គ្លេស (រួមទាំងប្រជុំកោះ ជឺស៊ី អេងក្វីលឡា ប្រជុំកោះប្រិទិវើរជិន យីប្រូតា)

៣. ជាតិសមាជិកអឺរ៉ុប (EU)

៤. អាយលែនដ៍

៥. កាណាដា

៦. លិកស្តេនតៃ

៧. ម៉ូណាកូ

៨. ន័រវេស

៩. កូរ៉េខាងត្បូង

១០. សានម៉ារីណូ

១១ . សិង្ហបុរី (ក្នុងប្លុកអាស៊ាន)

១២. សហរដ្ឋអាមេរិក

១៤. អ៊ុយក្រែន

១៥. ម៉ុងតេណេហ្គ្រោ

១៦. ស្វីស

១៧. ជប៉ុន

១៨. ម៉ៃក្រូនីសៀ

១៩. អាល់បានី

២០. អង់កូរ៉ា

២១. ម៉ាសេដូនៀ ខាងជើង

២២. តៃវ៉ាន់

 


មុននេះ ប្រធានាធិបតីរុស្ស៊ី ពូទីន ធ្លាប់បានព្រមានថា លោកនឹងមើលប្រទេសនានាដែលកំណត់តំបន់ហាមហោះហើរពីលើទីក្រុងមូស្គូ ដែលកំពុងចូលរួមក្នុងជម្លោះ ។

«យើងនឹងចាត់ទុកពួកគេភ្លាមៗថាជាអ្នកចូលរួមក្នុងជម្លោះ ។ លោក ពូទីន បាន​និយាយ​ថា​៖ «​វា​មិន​មាន​បញ្ហា​ថា​អង្គការ​ណា​ជា​របស់​ពួក​គេ​ទេ វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​ធ្វើ​មក​លើ​ទឹក​ដី​អ៊ុយក្រែន ហើយលទ្ធភាពតែមួយគត់គឺមកពីទឹកដីនៃរដ្ឋជិតខាងមួយចំនួន ប៉ុន្តែចលនាណាមួយ ក្នុង​ទិសដៅ​នេះ យើង​នឹង​ចាត់​ទុក​វា​ជា​អ្នក​ចូល​រួម​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម