មេទ័ពជាន់ខ្ពស់កម្ពុជា-ថៃ ជួបគ្នា

នយោបាយថ្ងៃសៅរ៍ ទី12 ខែមិីនា ឆ្នាំ2022 ម៉ោង 5:46 នាទី ល្ងាច

by Bong Rith Kh

នៅថ្ងៃសៅរ៍ ទី ១២ មីនា ឆ្នាំ ២០២២ នេះ សេចក្តីថ្លែងការណ៍របស់ទីបញ្ជាការយោធាជាន់ខ្ពស់របស់កម្ពុជាមានខ្លឹមសារថា កងទ័ពជើងទឹកនៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពជើងទឹក នៃព្រះរាជាណាចក្រថៃ​ បានបង្កើនកិច្ចសហការជាមួយគ្នាក្នុងកិច្ចការដែនទឹក ។

ការប្រកាសបង្កើនកិច្ចសហការរវាងកងទ័ពជើងទឹកទាំងពីរប្រទេស មានឡើងក្នុងជំនួបរវាង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ឯក ស៊ុម ប្រៈស៊ុង និលសម័យ មេបញ្ជាការកងទ័ពជើងទឹកថៃ ដែលមកបំពេញទស្សនកិច្ចជាផ្លូវការកាលពីថ្ងៃទី ១១ មីនា ។

ស៊ុម ប្រៈស៊ុម មានប្រសាសន៍ថា ការមកទ្សនកិច្ចលើកនេះ កឺមានបំណងចងសម្ព័ន្ធភាព និងបង្រីកកិច្ចសហការរវាងប្រទេសទាំងពីរ ដោយឡែករវាងកងទ័ពជើងទឹកទាំងពីរភាគី​ ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍ថា ស្ថានការណ៍សន្តិសុខតាមព្រំដែនកម្ពុជា-ថៃ មានសភាពល្អប្រសើរ ហើយបានបញ្ជាក់ថា កម្ពុជាសម្តែងប្រាថ្នាឲ្យតំបន់ព្រំដែនមានសន្តិសុខស្ងប់ស្ងាត់ ហើយកម្ពុជាក៏សម្តែង ពីចែករំលែកមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ជាមួយប្រទេសជិតខាងទាំងអស់ផងដែរ ៕

រូបភាពពី– RCAF, Reuters

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម