សន្តិភាពនៅមីយ៉ាន់ម៉ា ឆ្ងាយដូចជើងមេឃ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី04 ខែមិថុនា ឆ្នាំ2023 ម៉ោង 12:28 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ក្រសួងការពារ NUG នៃរដ្ឋាភិបាលស្រមោល របស់ក្រុមសមាជិកគណបក្ស NLD ក្នុងមីយ៉ាន់ម៉ា បានប្រកាសបង្កើតកងកម្លាំងប្រដាប់អាវុធ កងពល 5101 សម្រាប់ប្រយុទ្ធជាមួយទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលពីមុនបានប្រើយុទ្ធវិធីវាយឈ្លបទៅលើ ​ទាហាន និង​ប៉ូលិស ។

ខ្លឹមសារនៃសេចក្តីប្រកាសអះអាងថា បន្ទាប់ពី NUG បានប្រកាសថា ក្រុមក្រុមប្រឹក្សាប្រតិបត្តិរដ្ឋ (SAC) ទាំងអស់នៅគ្រប់តំបន់ រដ្ឋជនជាតិភាគតិចទាំងអស់នៃប្រទេសមីយ៉ាន់ម៉ា បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ទប់ទល់​ជាមួយកងទ័ព​រដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១មក ប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធប្រឆាំងនៅតំបន់ យ៉ាំងហ្គោន វា​ជា​លក្ខណៈ​នៃ​ការ​បង្កើត​ក្រុម​រង​ ​ដែលបាន​ខ្ចាត់ខ្ចាយ​ពីចំណុច​ផ្សេងៗ ។ នេះជាយុទ្ធសាស្ត្រសង្គ្រាមទ័ពព្រៃ ។

ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​យោធា ប៉ូលិស ​នៃ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​រដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ខ្ចាត់ខ្ចាយ​ត្រូវ​រៀបចំ​ជា​កងវរសេនាតូច​ជា​ប្រព័ន្ធ ក្រោមការបញ្ជារបស់ក្រសួងការពារជាតិ NUG ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2023 តទៅ។

បច្ចុប្បន្ននេះ មានតំបន់សំខាន់ៗចំនួនបី ក្នុងការប្រយុទ្ធគ្នាដែលកំពុងបន្តរវាងកងជីវពល NUG និងកងទ័ព មីយ៉ាន់ ម៉ា នៅតំបន់ Sagaing តំបន់ Magway និងតំបន់ Tanintharyi ។ នៅក្នុងរដ្ឋជនជាតិភាគតិច កងកម្លាំងប្រដាប់អាវុធ NUG ប្រតិបត្តិការរួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធនៃក្រុមជនជាតិនីមួយៗ ដូចជានៅក្នុងរដ្ឋការេន (Karen), កាឈីន (Kachin), ឈីន (Chin) និង កាយ៉ាស (Kayah) ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម