សេចក្តីជូនដំណឹង! កម្មវិធីពិនិត្យ និងព្យាបាលភ្នែកឥតគិតថ្លៃ ជូនពលរដ្ឋ ៣ សង្កាត់ ក្នុងខណ្ឌទួលគោក

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី11 ខែមិថុនា ឆ្នាំ2023 ម៉ោង 1:57 នាទី ល្ងាច

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទួលគោក និងមន្ទីរពេទ្យព្រះអង្គឌួង បានសហការ

ចុះពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ៣ សង្កាត់ គឹសង្កាត់ទឹកល្អក់់៣ សង្កាត់​ផ្សារដើមគរ និងសង្កាត់បឹងសាឡាង ស្ថិតក្នុងខណ្ឌទួលគោក ក្នុងនោះ ក៏មានចែកជូនវ៉ែនតា តាមវេជ្ជបញ្ជាពេទ្យផងដែរ ។

កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧.០០ ព្រឹក ដល់ម៉ោង ៥.០០ ល្ងាច នៅក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម សាមគ្គី ។ អាស្រ័យដូចនេះ សូមបងប្អូន ពុកម៉ែ មាមីង ក្មួយៗកុមារ អញ្ជើញទៅពិនិត្យ និងព្យាបាលដោយសេចក្តីរីករាយ ព្រោះជាឱកាសដ៏ល្អ ដែលបងប្អូន ពុកម៉ែមានបញ្ហាភ្នែក ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម