សម្តេចធិបតី ៖ រាជរដ្ឋាភិបាលផ្ដោតលើគោលដៅធំ ២

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី22 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 12:45 នាទី ល្ងាច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ គ្រប់ទីកន្លែង គ្រប់ពេលទាំងអស់ គឺផ្ដោតទៅលើគោលដៅធំ២: ទី១. ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមជូនប្រជាពលរដ្ឋ ទី២.ខិតខំវាយតម្លៃ កែលម្អ កាត់បន្ថយរឿងអវិជ្ជមាន ធ្វើទាំងពីរនេះបានបូកចូលគ្នា គឺផលវិជ្ជមាននឹងបានច្រើន ។

សម្តេចថ្លែងបែបនេះ នៅក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣»  នៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សម្តេចធិបតីបន្តថា យើងឃើញហើយ ការខិតខំនៅក្នុងការពង្រឹង និងពង្រីកសមិទ្ធផលផ្សេងៗជូនប្រជាពលរដ្ឋ ជាពិសេសនៅមូលដ្ឋាន គឺជាគោលដៅធំ ។

«ខ្ញុំតែងនិយាយថា អ្វីដែលសំខាន់វាមិនមែននៅលើក្រដាសទេ គឺលទ្ធផលជាក់ស្ដែងនៅលើដី ហើយលទ្ធផលនេះគឺនៅមូលដ្ឋានតែម្ដង ព្រោះមូលដ្ឋានគ្រឹះរបស់យើងគឺនៅតាមភូមិ ឃុំស្រុក មិនអាចមានអ្នកណារស់នៅក្នុងក្រុង ដោយគ្មានភូមិ នោះទេ ។ អញ្ចឹងហើយការដាក់ចេញគោលន យោបាយរបស់រាជរដ្ឋាភិបាលសំខា ន់ណាស់ ៕

តារារិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម