ប៉ុស្តិ៍តម្រួតនៅវៀតណាម ២ កន្លែងត្រូវវាយប្រាហរដោយកាំភ្លើង

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី11 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:59 នាទី ល្ងាច

ដោយ សូរ្យសែង៖

AFP រាយការណ៍នៅថ្ងៃនេះ (១១ មិថុនា)ថា មានហេតុការណ៍បាញ់ប្រហារទីបញ្ជាការតម្រួតវៀតណាម ២ កន្លែង បណ្តាលឲ្យមានមនុស្សបាត់បង់ជីវិត និង របួសជាច្រើននាក់ ស្ថិតនៅតំបន់ផុយស្រួយនៃប្រទេសវៀតណាម ។

គេហទំព័រ​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​វៀត​ណាម​បញ្ជាក់​ថា មនុស្សប្រាំមួយនាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅស្រុកគូគីន (Cư Kuin) នៃខេត្តដាក់ឡាក់ (Đắk Lắk) ខណៈ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​បន្ថែម​លើ​ជនសង្ស័យ ។

ក្រសួង​សន្តិសុខ​សាធារណៈ​វៀត​ណាម​ឲ្យដឹងទៀតថា ការ​វាយ​ប្រហារ​លើ​អង្គភាព​ប៉ូលិស​ទាំង​ពីរ​នៅ​ក្នុង​សហគមន៍​អៀទៀវ និង​អៀ​កទឺ បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មិថុនា ដែល​បាន​ធ្វើ​ឲ្យ​ហ្វូង​មនុស្ស​ស្លាប់ និង​របួស រួមទាំងប៉ូលីសផង ទោះ​ជា​យ៉ាង​ណា មន្ត្រី​មូលដ្ឋាន និង​ជន​ស៊ីវិល មិន​បាន​ផ្តល់​ចំនួន​ជាក់​លាក់​នៃ​ជន​រង​គ្រោះ​ទេ ។

តំបន់ខ្ពង់រាបភាគកណ្តាលរបស់វៀតណាម ដែលជាកន្លែងរស់នៅរបស់ជនជាតិភាគតិចជាច្រើន នេះគឺជាតំបន់ដែលងាយរងគ្រោះសម្រាប់រដ្ឋាភិបាលផ្តាច់ការនៃប្រទេស វាក៏ជាកន្លែងមិនពេញចិត្តលើបញ្ហាផ្សេងៗរបស់វៀតណាមគ្រប់បែបយ៉ាង ដូចជាសិទ្ធិកាន់កាប់ដីធ្លីជាដើម និងការខ្វែងគំនិតនយោបាយ ។

ដោយកុលសម្ព័ន្ធមួយចំនួននៅក្នុងតំបន់នេះ ត្រូវបានគេស្គាល់ជាទូទៅថាជាជនជាតិម៉ុងតាញ៉ា(Montagnards) ពួកគេគឺជាជនជាតិវៀតណាមខាងត្បូងដូចគ្នាដែលគាំទ្រដោយសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាមដែលអូសបន្លាយរាប់ទសវត្សរ៍ ក្នុង​នោះ​ក្រុម​ជនជាតិ​ភាគតិច​មួយ​ចំនួន​ទាមទារ​ស្វ័យភាព​កាន់​តែ​ខ្លាំង។

ឧប្បត្តិហេតុនៃអំពើហិង្សាដោយកាំភ្លើងគឺកម្រមានណាស់នៅក្នុងប្រទេសវៀតណាម ច្បាប់បានចែងថា ការកាន់កាប់អាវុធរបស់ប្រជាពលរដ្ឋ គឺខុសច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម