វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងររបស់ស្រីលង្កា ធ្វើឲ្យខ្វះក្រដាសប្រឡង

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី22 ខែមិីនា ឆ្នាំ2022 ម៉ោង 7:39 នាទី ល្ងាច

កាសែត Straits Times រាយការណ៍កាលពីថ្ងៃទី ២០ មីនាថា ក្រសួងអប់រំរបស់ប្រទេសស្រីលង្កាប្រកាសថា ក្រោយពីមានការខ្វះក្រដាស និងទឹកខ្មៅសមប្រាប់បោះពុម្ពវិញ្ញាសាប្រឡង ត្រូវបានផ្អាកប្រឡងបណ្តោះអាសន្នសិន ដែលប៉ះពាល់ដល់សិស្ស ២ភាគ៣ នៃចំនួនសិស្ស ៤,៥ លាននាក់នៅទូទាំងប្រទេស។

ករណីនេះ កើតឡើងក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត តាំងពីប្រទេសស្រីលង្កាបានទទួលឯករាជ្យក្នុងឆ្នាំ ១៩៤៨ ជាហេតុឲ្យទុនបម្រុងប្តូរប្រាក់បរទេសសម្រាប់ការនាំចូលទំនិញសំខាន់ៗមានកំណត់ បណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ ជាដើម ៕

អត្ថបទ ម៉ារ៉ា

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម