ចូ បៃដេន ឲ្យរដ្ឋនីមួយៗចែកប្រាក់ក្នុងម្នាក់ ១០០ ដុល្លារ ដើម្បីជំរុញទឹកចិត្តពលរដ្ឋឲ្យកចាក់វ៉ាក់សាំង

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី06 ខែសីហា ឆ្នាំ2021 ម៉ោង 7:27 នាទី ល្ងាច

អត្ថបទ ចាន់ធឿន៖

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដេន បានអំពាវនាវឲ្យរដ្ឋនីមួយៗចែកប្រាក់ក្នុងម្នាក់ ១០០ដុល្លារ ដើម្បីជំរុញទឹកចិត្តឲ្យពលរដ្ឋមកចាក់វ៉ាក់សាំង ។ គាត់និយាយថា «មេរោគរាតត្បាតវាស្ថិតនៅលើមនុស្សមិនទាន់ចាក់វ៉ាក់សាំង» ដែលកន្លងមកអ្នកដែលមិនបានចាក់វ៉ាក់សាំងបានបាត់បង់ជីវិតងាយស្រួល ឥឡូវគាត់បានអំពាវនាវដល់រដ្ឋក្នុងសហរដ្ឋ អាមេរិកនីមួយៗ ចែកប្រាក់ជាវិធានការជម្រុញសេដ្ឋកិច្ចក្នុងទឹកប្រាក់ ១,៩ លានលានដុល្លារ ដែលបានអនុម័តកាលពីដើមឆ្នាំ ២០២១ កន្លងមក ដើម្បីឲ្យមនុស្សចេញមកចាក់វ៉ាក់សាំងកាន់តែច្រើន ។

ទោះបីជាប្រទេសនេះមានការផ្គត់ផ្គង់វ៉ាក់សាំងយ៉ាងច្រើនក៏ដោយ រួមទាំងការចែកចាយវ៉ាក់សាំងយ៉ាងទូលំទូលាយយ៉ាងណាក៏ដោយ ក៏នៅតែមានមនុស្សជាច្រើនបដិសេធមិនព្រមចាក់វ៉ាក់សាំង ។ មកដល់ពេលនេះប្រជាជនចំនួន ៤៩,៩% បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ គ្រប់ដូស ស្របពេលករណីឆ្លងថ្មីចំនួនប្រហែល ៦០.០០០ករណី ក្នុងរយៈពេលបីខែ។

របាយការណ៍បង្ហាញថា កាលពីខែកន្លងមកចំនួន ៩៩% ដែលស្លាប់ពីមេរោគកូវីដ-១៩ទាំងអស់ ជាអ្នកដែលមិនបានចាក់វ៉ាក់សាំង ពិសេសរដ្ឋភាគខាងត្បូង និងខាងលិចនៃប្រទេស ដែលមានអត្រាចាក់វ៉ាក់សាំងទាប មានអត្រាឆ្លងថ្មីខ្ពស់ជាងរដ្ឋដទៃ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម