រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងដាក់ចេញកម្មវិធីនយោបាយថ្មី គឺ «​យុទ្ធសាស្រ្តបច្ចកោណ» ​

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី19 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:44 នាទី ល្ងាច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថារាជរដ្ឋាភិបាលអាណត្តិថ្មី នឹងដាក់ចេញកម្មវិធីនយោបាយថ្មី គឺ «​យុទ្ធសាស្រ្តបច្ចកោណ» ​ពុំ​មែនយុទ្ធសាស្រ្តចតុកោណ ដែលរាជរដ្ឋាភិបាលដឹកនាំឱ្យគណបក្សប្រជាជនកម្ពុជា បានអនុវត្តអស់រយៈពេល ៤អាណត្តិមកហើយនោះទេ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រជុំបូកសរុប​របាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នាពេលខាងមុខនេះ យុទ្ធសាស្រ្តចតុកោណដែលបានអនុវត្ត៤ ដំណាក់កាលហើយ នឹងត្រូវបានផ្លាស់ប្តូរទៅជាយុទ្ធសាស្រ្តបច្ចកោណ គឺមានមុំ៥ មិនមែនមុំ ៤ទេ។ ​យើងបានចាប់ផ្តើមអនុវត្ត ក្នុងរយៈមួយអាណត្តិនូវយុទ្ធសាស្រ្តត្រីកោណ បន្ទាប់ទៅយើងអនុវត្តយុទ្ធសាស្រ្តចតុកោណទី១ ទី២ ទី៣ និងទី៤»

​សម្តេចបន្ថែមថា «យើងនិយាយមុនបន្តិចទៅចុះ ព្រោះវាគង់តែទៅដល់នាពេលនោះ ហើយយើងបង្ហើបពីកម្មវិធីនយោបាយរបស់យើងទុកជាស្រេច នេះជាដំណើរការរបស់យើង យើងមិនធ្វើរបៀបកញ្ឆក់កណ្តៀតទេ»


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម