សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានការសិក្សាចំពោះសំណើសុំបង្កើតច្បាប់ស្ដីពីប្រវត្តិសាស្ត្រយោធា

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី20 ខែមិថុនា ឆ្នាំ2023 ម៉ោង 2:17 នាទី ល្ងាច

ដោយៈតារារិទ្ធ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ បានស្នើឲ្យមានការសិក្សាឲ្យបានច្បាស់ ចំពោះសំណើបង្កើតច្បាប់ស្ដីពីប្រវត្តិសាស្ត្រយោធា ថាយើងអាចធ្វើទៅរួចឬទេ?

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានសំណើរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍ខួបទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត(២០មិថុនា១៩៧៧- ២០មិថុនា ២០២៣ )នាព្រឹកថ្ងៃទី២០ ខែមិថុនា នៅក្រសួងការពារជាតិ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើង ថា «ឆ្លើយតបសំណូមពរទាំង ៥ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ជាទូទៅ ជាគោលការណ៍ខ្ញុំយល់ស្រប ប៉ុន្តែចំណុចទី៣ ទាក់ទិននឹងការស្នើបង្កើតច្បាប់ស្ដីពីប្រវត្តិសាស្ត្រយោធា ខ្ញុំស្នើឱ្យសិក្សាជាមួយអ្នកច្បាប់ ថាយើងអាចធ្វើទៅរួចឬទេ?» ។

សម្តេចតេជោ កម្រិតការចេញអនុក្រឹត្យសម្រាប់កំណត់តំបន់ប្រវត្តិសាស្ត្រយោធា គឺយើងអាចធ្វើទៅបានការសុំអនុសាសន៍ធ្វើសួនប្រវត្តិកាលនៃវិមានឈ្នះឈ្នះនៅតាមបណ្តាខេត្ត យើងអាចធ្វើបាន យើងអាចរៀបចំជាសួនកម្សាន្តសម្រាប់ប្រជាពលរដ្ឋ ហើយវាមិនថ្លៃហួសដែលយើងអាចធ្វើបាន ។ 

ឯការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានៅយោធភូមិភាគ១ យោធភូមិភាគ ២ ក៏ជាការរៀបចំដែលយើងអាចធ្វើទៅបា ន តែយើងអាចសិក្សាឲ្យបានទូលំទូលាយជាងនេះទៀត ព្រោះនៅប្រទេសរបស់យើងស្ថានភាពយោធាមិនត្រឹមវាយជាមួយខ្មែរក្រហមនោះទេ ប្រវត្តិរបស់យោធារបស់យើងគឺមានចាប់ផ្ដើមតាំងពីរដ្ឋប្រហារយោធាថ្ងៃទី ១៨ មីនា ១៩៧០ ។

សម្តេចបន្តថា យើងគួរពង្រីកការសិក្សានេះឲ្យគ្របដណ្ដប់ទៅលើទិដ្ឋភាពទាំងមូលបានឬទេ ? គួរទុកលទ្ធភាពឱ្យគណៈកម្មការធ្វើការសិក្សាបន្តទៀត ព្រោះយើងចង់និយាយពីដើមដល់ចប់អំពីស្ថានភាពយោធានៅក្នុងប្រទេសរបស់យើងនាពេលកន្លងទៅនេះ ដើម្បីងាយស្រួលយើងឯកភាពគ្នា ។ កន្លងមកយើងបានជ្រើសរើសយកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ជាថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ គឺយកថ្ងៃឯករាជ្យចេញពីអាណានិគមនិយមបារាំងធ្វើជាថ្ងៃកំណើត កងយោធពលខេមរភូមិន្ទ ក៏ប៉ុន្តែប្រវត្តិនៃការបង្កើតកងទ័ពនៃភាគីនីមួយៗគឺវាខុសៗគ្នា ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម