សម្តេចតេជោស្នើឱ្យក្រសួងយុត្តិធ៌មយកចិត្តទុកដាក់ខ្ពស់លើចំណុចសំខាន់ៗចំនួន៥

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី26 ខែមិថុនា ឆ្នាំ2023 ម៉ោង 2:37 នាទី ល្ងាច

ដោយ តារារិទ្ធ៖

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់គុណភាពនៃការជំនុំជម្រះក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌តាមនីតិវិធីច្បាប់ ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោបានស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើចំណុចសំខាន់ៗ ៥ ដូចខាងក្រោម ៖ 

១. ត្រូវដោះស្រាយវិវាទឱ្យបានឆាប់ កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ជួយផ្សះផ្សាការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ ភាពសុខដុមរមនាជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ  ។

២.ត្រូវលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្មក្នុងការដោះស្រាយវិវាទ សម្របសម្រួលផ្សះផ្សាបញ្ចប់វិវាទរវាង គូភាគីឱ្យបានកាន់តែឆាប់ ដោយមិនត្រូវទុកសំណុំឯកសារកាត់ក្តីរយៈពេលយូរឡើយ ។

៣. ក្រសួងយុត្តិធម៌ត្រូវរៀបចំក្របខ័ណ្ឌច្បាប់ឱ្យបានឆាប់រហ័ស សម្រាប់ការគ្រប់គ្រងការសម្រុះសម្រួលដោះស្រាយវិវាទ ឱ្យបានច្បាស់លាស់ដែលកិច្ចការដ៏មានសារសំខាន់នេះជាអាទិភាពថ្មីមួយក្នុងក្របខណ្ឌនៃការកែទម្រង់ការដោះស្រាយវិវាទនៅកម្ពុជា ។

៤.សាលាជម្រះក្តីនិងអយ្យការអមសា លាជម្រះក្តីគ្រប់ជាន់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងដែនសមត្ថ កិច្ចខ្លួនប្រកបដោយគុណភាពនិងក្រម សីលធម៌វិជ្ជាជីវៈខ្ពស់, ពិសេសការពង្រឹ ងប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ប្រសិ ទ្ធភាពនៃចំណាត់ការលើសំណុំរឿងនិង ការពង្រឹងគុណភាពនៃសេចក្តីសម្រេចរបស់ខ្លួនដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌និងគុណភាពនៃយុត្តិ ធម៌ជូនប្រជាពលរដ្ឋស្របតាមទិសដៅកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល ។

៥. ក្រសួងយុត្តិធម៌ត្រូវពន្លឿនការរៀបចំក្របខណ្ឌច្បាប់ក៏ដូចជាហេដ្ឋារចនាស ម្ព័ន្ធនានាដើម្បីពន្លឿនដំណើរការតុលា ការពាណិជ្ជកម្ម និង តុលាការការងារ ប្រកបដោយគុណភាព,តម្លាភាពនិងភា ពជឿទុកចិត្តបានសម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជាហើយត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញការរៀបចំសេចក្តីព្រាង ច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី, ច្បាប់ស្ដីពីលក្ខន្តិកៈអាជ្ញាសាលា,ច្បាប់ស្តីពីលក្ខន្តិកៈសារការី ព្រមទាំងច្បាប់ដែលមានការពាក់ព័ន្ធផ្សេងទៀតឱ្យបានឆាប់ ដែលជាមូលដ្ឋានគតិយុត្តក្នុងការគ្រប់ គ្រងនិងលើកកម្ពស់វិជ្ជាជីវៈច្បាប់ប្រក បដោយតម្លាភាព,ទាំងបច្ចុប្បន្ននិងអនាគត ។

សម្តេចតេជោបានលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣នេះ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម