ក្រុមការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ត្រៀមរៀបចំបើកកិច្ចប្រជុំលេខាធិការដ្ឋាន នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានលើកទី ១៩ នៅខេត្តសៀមរាប (មានវីដេអូ)

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី14 ខែសីហា ឆ្នាំ2023 ម៉ោង 10:43 នាទី ល្ងាច

ក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព. ឬ ACU បានមកដល់ខេត្តសៀមរាប មុនថ្ងៃបើកកិច្ចប្រជុំ ដែលគ្រោងនឹងធ្វើរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៦-១៧ សីហា ដើម្បីពិនិត្យផ្នែកបច្ចេកទេសដែលនៅខ្វះចន្លោះ ។

អ​.ប.ព. របស់កម្ពុជា គឺជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំលេខាធិការដ្ឋាននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (ASEAN-PAC) លើកទី ១៩ បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះ និងប្រធានប្តូរវេន នៃកិច្ចប្រជុំថ្នាក់ដឹកនាំនៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានលើកទី ១៨ កាលពីថ្ងៃទី ២២-២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ។

នៅថ្ងៃស្អែក ទី ១៥ ខែសីហា ក្រុមការងារ Media និងផ្សព្វផ្សាយរបស់ អ.ប.ព. នឹងជម្រាបជូននៃការអញ្ជើញមកដល់របស់គណៈប្រតិនៃស្ថាប័នប្រឆាំងអំពើពុករលួយទាំង ១០ ប្រទេសតាមពេលវេលាខុសៗគ្នា ៕

សូមទស្សានាទិដ្ឋភាពនៃសាលប្រជុំ នៅសណ្ឋាគារ សូហ្វីតែល អង្គរ ភោគីត្រា ខេត្តសៀមរាប

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម