កិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី២៦ អាណត្តិទី៣

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី31 ខែសីហា ឆ្នាំ2023 ម៉ោង 9:17 នាទី ល្ងាច

នៅរសៀល ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី២៦ អាណត្តិទី៣ របស់ខ្លួន ដែលប្រព្រឹត្តទៅជាទៀងទាត់នៅរៀងរាល់ចុងខែនីមួយៗ ក្រោមអធិបតីភាពរបស់ ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។

កិច្ចប្រជុំបានសម្តែងនូវអំណរសាទរ ចំពោះរាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការអបអរសាទរពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ យ៉ាងច្រើន និងកក់ក្តៅ ។

អង្គប្រជុំបានសណ្តាប់របាយការណ៍សកម្មភាព ៧ ចំណុច របស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលមាន ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំពោះបេក្ខជនដែលបានទទួលការតែងតាំងថ្មី និងបុគ្គលប្រកាសជាលើកចុងក្រោយ ដោយសារការចូលនិវត្តន៍ បញ្ចប់អាណត្តិ និងលាឈប់, ការងារពាក្យប្តឹង ការងារអបរំ បង្ការ និង ទប់ស្កាត់អំពើពុករលួយ, ការងារបណ្តុះបណ្តាលធនធានមនុស្ស មានដូចជា ការគ្រប់គ្រងយុទ្ធសាស្ត្រសម្រាប់ប្រឆាំងអំពើពុករលួយ និងវិធីសាស្ត្រស៊ើបអង្កេត និងកាត់ទោសតាមករណីស៊ើបអង្កេតដោយផ្អែកលើព័ត៌មានចារកម្ម, ការចូលរួមប្រជុំអំពីសុចរិតភាពក្នុងវិស័យឯកជន របស់សភាពាណិជ្ជកម្មសហរដ្ឋ អាមេរិក និងចុងក្រោយ ការងារក្នុងតំបន់ ដែលផ្តោតទៅលើ អង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះ និងប្រធានប្តូរវេន នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក) ថ្នាក់លេខាធិការដ្ឋានលើកទី ១៩ នៅខេត្តសៀមរាប ទទួលបានលទ្ធផលគួរជាទីមោទកៈ ។

 

លទ្ធផលនៃកិច្ចប្រជុំទាំងស្រុង មានដូចខាងក្រោម៖


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម