សេលីន ដាយ (Celine Dion) ម្ចាស់​បទ​ចម្រៀង​ Titanic មានជំងឺយ៉ាងធ្ងន់ធ្ងរ ជាជំងឺដ៏កម្រ ១ មួយលាននាក់ ជួបតែ ១ នាក់ប៉ុណ្ណោះ

តារាថ្ងៃសុក្រ ទី22 ខែធ្នូ ឆ្នាំ2023 ម៉ោង 6:36 នាទី ល្ងាច

ដោយ សូរ្យសែង៖

សេលីន ដាយអន (Celine Dion) អាយុ 55 ឆ្នាំ តារាចម្រៀងដ៏ល្បីល្បាញដែលបានសរសេរបទចម្រៀង My Heart Will Go On (ឬបេះដូងមហាសមុទ្រ) ពីខ្សែភាពយន្តដ៏ល្បីល្បាញលើពិភពលោកតីតានិក (Titanic) បានធ្លាក់ខ្លួនឈឺដោយជំងឺ Stiff Person Syndrome ដ៏កម្រមួយ គឺអត្រា​កើត​ឡើង​ ​១​លាន​នាក់ ជួបតែម្នាក់​ប៉ុណ្ណោះ។ ជំងឺ​នេះ​បង្កឡើង​ដោយ​ជំងឺ​អូតូអ៊ុយមីន​មិន​ប្រក្រតី​នៅក្នុង​ខួរក្បាល និង​ឆ្អឹងខ្នង​ ហើយបណ្តាលឱ្យលោកស្រីបានបាត់បង់ការគ្រប់គ្រងសាច់ដុំ​។

លោកស្រី សេលីន ដាយអន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា គ្រប់ពេលវេលាគាត់តែងតែតាំងចិត្ត និងដាក់វិន័យក្នុងការព្យាបាលជម្ងឺរបស់នាង ហើយម្តាយរបស់គាត់តែងតែលើកទឹកចិត្តឲ្យ«កូនត្រូវតែរឹងមាំឡើងវិញ»។

«ក្តីស្រមៃរបស់ខ្ញុំគឺចង់ឡើងច្រៀងនៅលើឆាកម្តងទៀត មិនថាអាចច្រៀងបានកម្រិតណាក៏ដោយ...ខ្ញុំនឹកគ្រប់ពេលដែលខ្ញុំនៅលើឆាក» ។ សេលីន និយាយ ។

លោកស្រី សេលីន​ ដាយអន  ត្រូវបានពេទ្យធ្វើរោគវិនិច្ឆ័យថា មានជំងឺ Stiff Person Syndrome នៅក្នុងខែធ្នូ ឆ្នាំ ២០២២ ដែលបណ្តាលឱ្យលុបចោលដំណើរទេសចរណ៍ពិភពលោករបស់លោកស្រី ដោយសារតែជំងឺធ្វើឱ្យលោកស្រីឈឺចាប់ដែលមិនអាចគ្រប់គ្រងបាន ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម