សង្គ្រាមប៉ាឡេស្ទីន! បវរកញ្ញាចក្រវាឡប្រទេសអ៊ីស្រាអែល ដកខ្លួនពីវេទិការប្រកួត រកកន្លែងសុវត្ថិភាព

តារាថ្ងៃសៅរ៍ ទី15 ខែឩសភា ឆ្នាំ2021 ម៉ោង 7:34 នាទី ល្ងាច

by Bong Rith Kh:

បវរកញ្ញាចក្រវាឡ (Miss Universe 2020) របស់ប្រទេសអ៊ីស្រាអែល ឈ្មោះ តេហ៊ីឡា ឡឺវី (Tehila levi) បានដកខ្លួនពីការប្រកួត Miss Universe 2020 លើកទី ៦៩ នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដោយមិនឃើញរូបនាងដើរបង្ហាញខ្លួនក្នុងវគ្គឈុតរាត្រី និងជុំឈុតហែលទឹក ។

ក្រុមប្រលងចង់ឲ្យនាងដើរមុន ហើយត្រូវប្រញាប់ចេញពីការប្រកួត ដើម្បីរកកន្លែងមានសុវត្ថិភាព ដែល ស្ថានការណ៍អ៊ីស្រាអែល និងប៉ាឡេស្ទីន កំពុងបាញ់ប្រយុទ្ធគ្នាខ្លាំងក្លា បានធ្វើឱ្យជនជាតិអ៊ីស្រាអែលក្លាយជាគោលដៅនៃការបំផ្លាញគូប្រជែងរបស់ពួកគេ ។ ទោះយ៉ាងណាក៏ដោយ នៅតែត្រូវរង់ចាំការបញ្ជាក់ពីក្រុមចូលរួមប្រកួតផ្លូវការម្តងទៀត ។

សម្រាប់ថ្ងៃសុក្រ ទី១៤ ឧសភាម្សិលមិញ ជាជុំស្លៀកឈុតប្រចាំជាតិ នាង តេហ៊ីឡា ឡឺវី បានស្លៀកសម្លៀកបំពាក់ច្នៃប្រឌិតឈុត«រ៉ូបម៉ាស (ការពារកូវីដ-១៩)» ធ្វើពីម៉ាសពាក់មុខចំនួន ៣០០ ម៉ាស បង្ហាញពីការប្រឈមជាមួយមេរោគកូវីដ-១៩ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម