រូបថតមួយសន្លឹក ជប់ជីវិតក្មេងស្រីសុំទាន ឲ្យក្លាយជាមនុស្ស «ល្បីល្បាញ»

តារាថ្ងៃច័ន្ទុ ទី03 ខែឩសភា ឆ្នាំ2021 ម៉ោង 11:53 នាទី ព្រឹក

admin សូរ្យរិទ្ធ៖

អត្ថបទនេះយើងនឹងនិយាយដល់រឿងរ៉ាវដូចរឿងព្រេងនិទានរបស់ក្មេងស្រីវ័យម្នាក់ ជាមួយនឹងជីវិតផ្លាស់ប្តូរតាមរបៀបមួយដែលនាងតូចមិនដែលរំពឹង មនុស្សខ្លះអាចហៅថាជា«ជោគវាសនា ឬព្រហ្មលិខិត» របស់មនុស្ស ។

ក្មេងស្រីម្នាក់នោះមានគឺ រីតា ហ្គាវីយ៉ូឡា (Rita Gaviola) នាងជាក្មេងក្រីក្រ«ដើរសុំទាន»នៅតាមចិញ្ចើមថ្នល់ ដើម្បីក្រពះខ្លួនឯងផង និងគ្រួសារផង រហូតនាងជួបប្រទះជីវិតប្រែប្រួល ១៨០ ដឺក្រេ ។

ងាកមើលទៅក្រោយ កាលពីឆ្នាំ ២០១៦ រីតា ក្នុងវ័យ ១៣ ឆ្នាំ រស់នៅទីក្រុងលុកបាន (Lucban) ប្រទេសហ្វីលីពីនជាមួយគ្រួសារដ៏ក្រីក្រតោកយ៉ាក សុំទានមួយថ្ងៃ បានហូបមួយថ្ងៃ ។ ឪពុករបស់នាងជាអ្នករើសអេតចាយលក់ ម្តាយរបស់នាងត្រូវមើលថែទាំកូន និងបងប្អូន ៥ នាក់នៅឯផ្ទះ។ ជីវិតនៅពេលនោះបានបង្ខំឲ្យនាងក្លាយជាអ្នកដើរសុំទានគេ សុំស្បៀងអាហារដើម្បីទ្រទ្រង់បន្ទុកគ្រួសារ ។

រហូតដល់ថ្ងៃមួយ ពន្លឺនៃក្តីសង្ឃឹមបានភ្លឺឡើង ក្នុងពេលដែលអ្នកថតរូប Topher Quinto Burgos បានឃើញ Rita ដោយចៃដន្យ គាត់មានអារម្មណ៍ថាកុមារីនេះះះមានសម្រស់ធម្មជាតិ ក៏សម្រេចថតរូបនាងតូចទៅផុសក្នុងបណ្តាញ សង្គម, ឆ្លងវេលាតែមួយយប់ប៉ុនណោះ Rita ក៏ក្លាយជាមនុស្សម្នាក់ដែលគេស្គាល់ និងចាប់អារម្មណ៍ក្នុងឈ្មោះ Badjao Girl ដែលជាឈ្មោះជនជាតិភាគតិចរបស់ហ្វីលីពីន ។ មនុស្សគ្រប់គ្នា ពិសេសបុរសៗទាំងជំទង់ ទាំងវ័យកណ្តាលលង់នឹងសម្រស់ដ៏ស្រស់ស្អាតនៃរូបរបស់ក្មេងស្រីនេះ ភ្លាមៗបានក្លាយជាតារាល្បីនៅក្នុងពិភពបណ្តាញសង្គម ។

សម្រស់របស់នាងត្រូវបានសរសើរពីលោកស្រី Hillarie Danielle Parungao (បវរកញ្ញាពិភពលោកហ្វីលីពីនឆ្នាំ ២០១៥), Bianca Guidotti (បវរកញ្ញាអន្តរជាតិហ្វីលីពីនឆ្នាំ ២០១៤) និង Angelia Ong  (Miss Earth 2015) និងតារាល្បីៗជាច្រើនទៀត ។

ចាប់តាំងពីពេលនោះមក ជីវិតរបស់ រីតា បានផ្លាស់ប្តូរ ។ កម្មវិធីទូរទស្សន៍បានអញ្ជើញនាងឱ្យមកសម្ភាសន៍ ជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ម៉ាកប្រេនដ៍ៗផ្សេងៗ បានសម្ដែងជាតួតូចនៅក្នុងរឿងភាគទូរទស្សន៍ ហើយក៏ជាតារាសម្តែងវ័យក្មេងម្នាក់ក្នុងរឿង «Big Brother»  ជាដើម ។

នាងក៏ទទួលបានការថតរូបម៉ូដែលជាច្រើន ហើយបានក្លាយជាមនុស្សម្នាក់ដែលល្បីល្បាញបំផុតនៅក្នុងពិភពបណញតាញសង្គម នៅពេលនោះសូម្បីតែមានអ្នកគាំទ្រនៅក្រៅប្រទេស ក៏បានជួយហិរញ្ញវត្ថុដល់គ្រួសាររបស់នាងផងដែរ ។

នៅឆ្នាំ ២០១៨ នាងបានទិញផ្ទះថ្មីមួយសម្រាប់គ្រួសាររបស់នាង ដោយបាននិយាយថា មូលនិធិសំខាន់បានមកពីក្លឹបអ្នកគាំទ្រអាមេរិកឈ្មោះ ហ្គ្រេស ក្រឺសហ្សឺ (Grace Kreutzer) ។ ទោះយ៉ាងណា បច្ចុប្បន្ននេះកេរ្តិ៍ឈ្មោះរបស់ក្មេងស្រីអាយុ ១៧ ឆ្នាំរូបនេះ អាចត្រូវបានគេចាត់ទុកថាប្រែប្រួលច្រើន មួយផ្នែកគឺដោយសារនាងផ្តោតសំខាន់លើការរៀនសូត្រ និងការទទួលយកការងារជាតារាម៉ូដែល និងផ្សាយពាណិជ្ជកម្ម ។

ទោះយ៉ាងណា រឿងរ៉ាវជីវិតរបស់នាងពិតជាអាចត្រូវបានគេហៅថា «ជោគវាសនា ឬឆ្អឹងអណ្តែត» ព្រោះប្រសិនបើនៅថ្ងៃនោះ អ្នកថតរូប Topher មិនបានថតរូបរបស់នាងទុក និងផុសលើបណ្តាញសង្គមទេ ក៏បច្ចុប្បន្ន ជីវិតរបស់នាងប្រហែលជាមិនផ្លាស់ប្តូរដូចឥឡូវនេះដែរ!

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម