សម្តេចធិបតីស្នើឲ្យបញ្ជ្រាបខ្លឹមសារប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងនយោបាយ ឈ្នះ ឈ្នះ ចូលទៅក្នុងកម្មវិធីសិក្សា

ព័ត៌មានសង្គមថ្ងៃសុក្រ ទី29 ខែធ្នូ ឆ្នាំ2023 ម៉ោង 5:46 នាទី ល្ងាច

by Dararith :

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រុញឲ្យបន្តផ្សព្វផ្សាយខ្លឹមសារគោលនយោបាយឈ្នះឈ្នះ តាមរយៈការធ្វើសិក្ខាសាលាវេទិកាផ្សេងៗ ក៏ដូចជាបញ្ជ្រាបខ្លឹមសារប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្នះចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីឲ្យសិស្សានុសិស្សបានយល់កាន់តែស៊ីជម្រៅ និងស្គាល់តម្លៃនៃនយោបាយឈ្នះ ឈ្នះ។

ជាមួយនេះសម្តេចក៏បានជម្រុញឲ្យមានការស្រាវជ្រាវ និង រៀបចំវិមានឈ្នះឈ្នះនៅតាមបណ្ដាតំបន់សំខាន់ៗ ក៏ដូចជារៀបចំតំបន់ប្រវត្តិសាស្ត្រយោធាសំខាន់ៗ ដែលមានតម្លៃសំខាន់ជាប្រវត្តិសាស្ត្រ សម្រាប់ជាតឹកតាងប្រវត្តិសាស្ត្រ និង សម្រាប់ការធ្វើទស្សនកិច្ចសិក្សា ។

សម្តេចថ្លែងក្នុងពិធីអបអរសាទរការប្រារព្ធខួបលើកទី២៥នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានិងការអនុ វត្តប្រកបដោយជោគជ័យនយោបា យឈ្នះឈ្នះនិងខួប៥ឆាំ្ននៃការកសា ងវិមានឈ្នះឈ្នះ(២៩ ធ្នូ១៩៩៨ - ២៩ធ្នូ២០២៣)នៅវិមានឈ្នះឈ្នះ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម