ហ្ស៊ី ជិនពីង ឲ្យអ្នកការទូត​ចិន រួមគ្នាបង្កើត «កងទ័ពការទូតដ៏រឹងមាំ» ដើម្បីក្រោកឈរឡើងតស៊ូជាមួយលោកខាងលិច

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី31 ខែធ្នូ ឆ្នាំ2023 ម៉ោង 10:47 នាទី ព្រឹក

ដោយ សូរ្យសែង៖

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​រាយការណ៍​ពី​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​កាលពីនៅ​ថ្ងៃ​ទី ៣០ ខែ​ធ្នូ​ថា ប្រធានាធិបតី​ចិន​លោក ហ្ស៊ី ជិនពីង បាន​ថ្លែង​ទៅកាន់​ឯកអគ្គរដ្ឋទូត​ចិន ដែល​បាន​ត្រឡប់​មក​ចូលរួម​សន្និសីទ​ទំនាក់ទំនង​អន្តរជាតិ​កណ្តាល​នៅ​មហាសាល​ប្រជាជន នាទីក្រុងប៉េកាំង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៨ ធ្នូ ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ការពារ​អធិបតេយ្យភាព និង​សន្តិសុខ​ជាតិ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយនឹងការត្រៀមខ្លួន និងការតាំងចិត្តថា វា «ចាំបាច់» ដើម្បីទប់ទល់នឹងការខិតខំប្រឹងប្រែងរបស់មហាអំណាច ដែលចង់បង្កើនសម្ពាធ ដើម្បីគៀបសង្កត់ប្រទេសចិន ។

មេដឹកនាំចិន ក៏បានអំពាវនាវដល់ឯកអគ្គរដ្ឋទូត និងតំណាងការទូតជាន់ខ្ពស់នៅបរទេស ឲ្យប្រកាន់ខ្ជាប់ និងអនុវត្តតាមច្បាប់ និងបទបញ្ជារបស់បក្សកុម្មុយនិស្ត «យ៉ាងតឹងរឹង» ដើម្បីរៀបចំ «កងទ័ពការទូតស្មោះត្រង់ចំពោះបក្ស» ។ គុណសម្បត្តិបែបនេះគឺជាមូលដ្ឋានសំខាន់ ខាង«វប្បធម៌ការទូតដ៏អស្ចារ្យ» របស់ប្រទេសចិន ។

មេដឹកនាំចិនក៏បានបរិហារការទូតលោកខាងលិចថាជា «ការសម្លុត» និង «បំភិតបំភ័យ» ដើម្បីបង្ហាញពីឧត្តមភាពរបស់ពួកគេ ដូច្នេះ​ហើយ​យើង​ស្នើ​ដល់​បុគ្គលិក​ការទូត​ទាំងអស់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែលកំពុងបំពេញភារកិច្ចនៅបរទេស បន្ត «ជំរុញស្មារតីប្រយុទ្ធ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម