ទាហាន​មីយ៉ាន់ម៉ា​ជិត​កន្លះ​រយ​នាក់​បាន​បាក់ទ័ពរត់​ចូល​ដី​ថៃ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី21 ខែមិីនា ឆ្នាំ2024 ម៉ោង 6:14 នាទី ល្ងាច

ដោយ ម៉ារ៉ា៖

ពលបាលពិសេស Ratchamanu កងទ័ព Naresuan រំសាយអាវុធដោយរលូន.. ទាហានភូមាត្រូវបានវាយប្រហារយ៉ាងខ្លាំងពីភាគីប្រឆាំង រួមមាន ទាហាន KNU ទាហាន PDF និងជិតកន្លះរយនាក់ បានបែកខ្ចាត់ខ្ចាយ រត់ឆ្លងព្រំដែនខេត្តតាកចូលប្រទេសថៃ ។

របាយការណ៍​ពី​ព្រំប្រទល់​ខេត្ត​តាក​បាន​បញ្ជាក់​ថា ស្ថានការណ៍ប្រយុទ្ធគ្នារវាងទាហានមីយ៉ាន់ម៉ា និងក្រុមប្រឆាំងដែលមានទាហាននៃកងទ័ព Khothule ដឹកនាំដោយឧត្តមសេនីយ៍ ណឺដា មីយ៉ា (Nerda Mya) មេបញ្ជាការកងទ័ព ដែលជាកូនប្រុសរបស់ឧត្តមសេនីយ៍ បូអេមីយ៉ា (Boemia) អតីតប្រធានសហភាពជាតិ Karen (KNU) រួមជាមួយទាហាន KNU កងពលតូចទី៧ និងកម្លាំងការពារប្រជាជន (PDF) បានវាយប្រហារលើប៉ុស្តិ៍យោធាមួយនៅតំបន់ទល់មុខភូមិណងលួង ពឹង ខាលីង អ៊ុមផាង ។

កាល​ពី​ម្សិល​មិញ (២០ មីនា) ​យោធា​មីយ៉ាន់ម៉ាបាក់ទ័ព ជាមួយ​អាវុធ ​៤៨​នាក់​បាន​ភៀសខ្លួន​ចូល​ក្នុង​ទឹកដី​ថៃ ដោយខាងថៃរឹងអូសអាវុធ និងឃាត់ខ្លួន ដើម្បីបញ្ជូន​ទៅ​ខាង​មីយ៉ាន់ម៉ា​វិញ ។

ថ្មីៗ​នេះ ទាហាន​ប្រឆាំង​បាន​ឡោមព័ទ្ធ​ជំរំ​យោធា​មីយ៉ាន់ម៉ា​ដ៏​ធំ​មួយ​ទៀត ដែលគេ​រំពឹង​ថា​នឹង​ត្រូវ​រឹបអូស​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ ​ព្រោះតែ​ទាហាន​មី​យ៉ាន់​ម៉ា​ខ្វះ​ទាំង​ការផ្គត់ផ្គង់​ស្បៀង និង​សព្វាវុធ ហើយ​ទីបញ្ជាការ​ខាងជើង​មិនអាច​ជួយ​យោធា​ និងផ្គត់ផ្គង់អាហារបាន ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម