គ្រូពេទ្យជប៉ុនជួយផលិតកែវភ្នែកសិប្បនិមិត្ត ៥គ្រាប់ទៀត ជូនសម្តេចតេជោ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែមករា ឆ្នាំ2024 ម៉ោង 12:33 នាទី ល្ងាច

ខណៈកំពុងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន នាព្រឹកថ្ងៃទី ៩ ខែ មករានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារនៅលើបណ្តាញសង្គម ដោយថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងគ្រូពេទ្យជប៉ុនដែលជួយផលិតកែវភ្នែកសិប្បនិមិត្តចំនួន ៥គ្រាប់ទៀតជូនសម្តេច ដើម្បីប្រើប្រាស់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។

សម្តេចមានប្រសាសន៍ថា «៣៤ ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុន ខ្ញុំមិនដែលឈឺក្បាល ឬឈឺភ្នែកនោះឡើយខុសពី កែវភ្នែកដែលខ្ញុំប្រើពីឆ្នាំ ១៩៧៥ ដល់១៩៩០ ដែលតែងតែធ្វើឱ្យខ្ញុំឈឺភ្នែក និងឈឺក្បាល»។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ជប៉ុនបានជួយជាជំនួយ ៥ គ្រាប់ លើកនេះភាគីជប៉ុននឹងជួយផលិតចំនួន៥គ្រាប់ទៀតដែលអាចប្រើបានរយៈពេល ១០ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានពិការភ្នែកខាងឆ្វេងនាថ្ងៃទី ១៦មេសា ឆ្នាំ១៩៧៥ គឺមួយថ្ងៃមុនពេលខ្មែរក្រហមទទួលជ័យជម្នះលើរបប លន់ ណុល ដែលរហូតមកដល់ពេលនេះមានរយៈពេល ៤៩ឆ្នាំមកហើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម