១២ ថ្ងៃនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល ទទួលបាន 81,07%

ព័ត៌មានសង្គមថ្ងៃសុក្រ ទី12 ខែមករា ឆ្នាំ2024 ម៉ោង 6:58 នាទី ល្ងាច

Bong Rith:

តាមរបាយការណ៍របស់នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា គិតពីថ្ងៃទី ១ មករា ដល់ល្ងាចថ្ងៃទី ១២ មករា ឆ្នាំ ២០២៤ មានខេត្ត-រាជធានីចំនួន ១៤ និង ក្រសួង ស្ថាប័ន ៣ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល បាន ១០០% ហើយ ។

ខេត្ត-រាជធានីទាំងនោះមាន រាជធានីភ្នំពេញ ត្បូងឃ្មុំ ប៉ៃលិន កំពង់ស្ពឺ ព្រៃវែង ព្រះវិហារ កំពង់ចាម ពោធិសាត់ កំពង់ឆ្នាំង មណ្ឌលគិរី ព្រះសីហនុ បាត់ដំបង រតនគិរី និងខេត្តបន្ទាយមានជ័យ ។ រីឯក្រសួង ស្ថាប័ន មាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធនាគារជាតិនៃកម្ពុជា និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

របាយការណ៍បានឲ្យដឹងថាទៀតថា រយៈពេល ១២ ថ្ងៃនៃការទទួលឯកសារបាន 14,819 ច្បាប់ ស្មើ 81,07% ក្នុងនេះ ប្រកាសក្នុងបញ្ជីរបបតាមរបប ២ ឆ្នាំ និងប្រកាសធម្មតា សំដៅទៅលើ បុគ្គលលាលែង និងចូលនិវត្តន៍ និងបុគ្គលតែងតាំងថ្មីផងដែរ ។

កាតព្វកិច្ចនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តារបប ២ ឆ្នាំ ធ្វើឡើងពីថ្ងៃទី 1-31 ខែមករា មន្ត្រីនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល រង់ចាំស្វាគមន៍ទទួលពេញមួយថ្ងៃៗ ទោះជាថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាកក៏ដោយ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម