ក្រោយបោះឆ្នោតមួយថ្ងៃដូចគ្នា អូស្ត្រាលីប្រកាសផ្តល់ជំនួយ អាមេរិកប្រកាសផ្តាច់ជំនួយ!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី29 ខែកក្កដា ឆ្នាំ2023 ម៉ោង 12:50 នាទី ល្ងាច

អត្ថបទ សូរ្យទ្ធ៖

ក្រោយការឆ្នោតស្រើសរើសតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា មួយថ្ងៃ គឺថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ រដ្ឋាភិបាលប្រទេសអូស្ត្រាលី តាមរយៈក្រសួងការបរទេសរបស់ខ្លួន​បានផ្ញើលិខិតជូនរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ថានឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦ លានដុល្លារអូស្រា្តលី ដល់កម្ពុជា ក្នុងឆ្នាំ២០២៣-២៤ ដែលរួមមាន ៤៧,៩ លានដុល្លារអូស្រា្តលី ក្នុងក្របខណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្តល់តាមរយៈកម្មវិធីសកល និងតំបន់។ ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨ លានដុល្លារអូស្រា្តលី ក្នុងឆ្នាំ២០២២-២៣។

គោលជំហរនេះ នេះផ្ទុយ ១៨០ អងង្សាពីបណ្តាប្រទេសលោកខាងលិចមួយចំនួន ពិសេសសហរដ្ឋអាមេរិក ដែលគ្រាន់តែលទ្ធផលបោះឆ្នោតឈ្នះទៅលើគណបក្សប្រជាជនភ្លាម ក៏បានសម្រេចកាត់ផ្តាច់ជំនួយផ្នែកខ្លះ​ដល់ប្រទេសកម្ពុជា និងរឹតត្បិតទិដ្ឋាការចំពោះមន្ត្រីរដ្ឋាភិបាលមួយចំនួន ដែលចោទថា​បំផ្លាញប្រជាធិបតេយ្យ យាយីគណបក្សប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយ ។

ប្រព័ន្ធផ្សព្វផ្សាយដែលអាមេរិកចង់លើកនោះ គឺការបិទ VOD  ដែលជាសំឡេងរបស់ខ្លួន និងជាអ្នកវែកចក​ពីក្រោយ ដែលត្រូវក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណនៅថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ ២០២៣ ពាក់ព័ន្ធសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានតម្រូវឲ្យសារព័ត៌មាន VOD សូមទោសរាជរដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសសម្តេចតេជោ ក្នុងការផ្ដល់ជំនួយឱ្យប្រទេសទួរគី ។

អាមេរិកមើលឃើញដើមឈើតែមួយដើមប៉ុណ្ណោះ មិនក្រឡេកមើលព្រៃ​ទាំងមូល ។ ​កម្ពុជាបើកទ្វារចំហខាង​សេរីភាពចំពោះសារព័ត៌មាន ហើយបានចាត់ទុកសារព័ត៌មានជាកែវភ្នែកសម្រាប់​សង្កេតមើល​បញ្ហា ។ ប្រទេសមានច្បាប់ «ច្បាប់​បង្កើត​ឡើង​ដើម្បី​ការពារ​លំហនៃសិទ្ធិសេរីភាព​ទាំង​អស់​គ្នា ហើយ​ការ​អនុវត្ត​សិទ្ធិ​របស់​ពល​រដ្ឋ​ម្នាក់ៗ​មិន​ត្រូវ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ», «​ខ្ញុំ​គិត​ថា​សេរីភាព​នៅ​កម្ពុជា​ល្អ​ប្រសើរ​ជា​ងនៅ​បណ្ដា​ប្រទេស​អ៊ឺរ៉ុប» ។ ខ្ញុំជឿថា នៅលើលោកនេះ គ្មានសារព័ត៌មានឯករាជ្យទេ!

ប្រតិកម្មតបវិញ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា ក្រសួងការបរទេសអាមេរិកថា ជាការវាយតម្លៃដោយប្រើក្រសែភ្នែករាប់ម៉ឺនគីឡូម៉ែត្រពីចម្ងាយ។ ការលើកឡើងបែបនេះ លោក សុខ ឥសាន ពន្យល់ថា អាមេរិកមិនបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន មកតាមដានការបោះឆ្នោតនៅកម្ពុជាឡើយ ដូច្នេះ ការវាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជាមិនសេរី និងគ្មានយុត្តិធម៌ គឺមិនត្រឹមត្រូវ និងមិនឆ្លុះបញ្ចាំងពីសច្ចភាពនៃការបោះឆ្នោត។៕

Photo Khmer Times


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម