សមុទ្រភ្លើងនៅមីយ៉ាន់ម៉ា! ទាហានមីយ៉ាន់ម៉ា បាញ់កាំភ្លើងធំ និងយន្តហោះចម្បាំង ទម្លាក់គ្រាប់​បែក​ខ្ទេច​ក្រុង​ឡូវ​កាវ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី28 ខែមករា ឆ្នាំ2024 ម៉ោង 10:33 នាទី ព្រឹក

- មីយ៉ាន់ម៉ា សន្តិភាពនៅឆ្ងាយជើងមេឃ

- ឆាកប្រយុទ្ធស៊ីសាច់ហុតឈាម រវាងទាហានមីយ់ាន់ម៉ា និងទ័ពជនជាតិ

- ទោះអាស៊ានប្រឹងប្រែងរកសន្តិភាព តែគ្មានលទ្ធផល

ថ្ងៃទី 28 ខែមករា ឆ្នាំ 2024 មេដឹកនាំជាន់ខ្ពស់នៃកងទ័ពការេននី (Karenni KA) បានឲ្យដឹងពីស្ថានការណ៍នៃការប្រយុទ្ធគ្នានៅទីក្រុងឡូវកាវ Loikaw រដ្ឋធានីរដ្ឋនៃរដ្ឋការេននី ដែលទាហានមីយ៉ាន់ម៉ាបាននិងកំពុងវាយប្រហារយ៉ាងខ្លាំងទៅលើផ្ទះជនស៊ីវិលនៅក្នុងទីប្រជុំជន Loikaw ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ការវាយប្រហាររួមមានការបាញ់ផ្លោងកាំភ្លើងធំ រួមទាំងការវាយប្រហារពីយន្តហោះចម្បាំងផងដែរ។ ករណីនេះ​បាន​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋខូចខាត​យ៉ាង​ដំណំ​។ ទោះបីជាអង្គភាពយោធាចម្រុះដែលមាន KA, KNDF, PDF, ព្យាយាមពន្លត់ភ្លើងក៏ដោយ ក៏ពួកគេមិនបានជោគជ័យដែរ ដោយសារតែខ្វះរថយន្តពន្លត់អគ្គីភ័យ។ ជា​លទ្ធផល​នៃ​ការ​វាយ​ប្រហារ​ដោយ​យោធា​មីយ៉ាន់ម៉ា និងប្រជាជន​ជាច្រើន​បាន​រង​របួស​ដោយ​គ្រាប់​បែក ហើយឆេះនៅក្នុងអាគារយ៉ាងសន្ធោរសន្ធៅ ៕

ប្រភព naewna

ដោយ សាវុឌ្ឍ៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម