មិនមែនធម្មតាទេ ប្រទេសមហាអំណាច មនុស្សគ្មានផ្ទះសម្បែងកើនឡើង! ជនជាតិអាមេរិក 22 លាននាក់ប្រឈមនឹងបញ្ហាលំនៅដ្ឋាន

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី29 ខែមករា ឆ្នាំ2024 ម៉ោង 8:05 នាទី ល្ងាច

 

ដោយ សូរ្យសែង៖

ប្រភព pptvhd36

របាយការណ៍​ពី​សាកលវិទ្យាល័យ Harvard ក្នុង​សហរដ្ឋ​អាមេរិក​បង្ហាញ​ថា ជនជាតិ​អាមេរិក ២២ លាន​នាក់​ត្រូវ​ទទួល​បន្ទុក​លើ​ការ​ជួលផ្ទះនៅ ដោយពួកគេខ្លះបានចំណាយច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូលរបស់ពួកគេលើថ្លៃជួលផ្ទះ។

របាយការណ៍ថ្មីនៅលើ «America's Rental Housing 2024» ពីសាកលវិទ្យាល័យ Harvard បញ្ជាក់ថា ការវិភាគលើទិន្នន័យជំរឿនឆ្នាំ 2022 បានរកឃើញថា ពាក់កណ្តាលនៃអ្នកជួលទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ត្រូវ​ទទួល​បន្ទុក​ថ្លៃ​ផ្ទះកើនឡើង ពីកត្តាដំឡើងពន្ធលើអចលនទ្រព្យ និងតម្លៃធានារ៉ាប់រង ។

មនុស្សប្រមាណ 22.4 លានគ្រួសារ ត្រូវប្រើប្រាក់ជួលជាង 30 ភាគរយនៃប្រាក់ចំណូល ដែលត្រូវចំណាយលើការជួល និងឧបករណ៍ប្រើប្រាស់ខ្ពស់បំផុតនៅលើកំណត់ត្រា និងការកើនឡើងចំនួន 2 លានគ្រួសារក្នុងរយៈពេល 3 ឆ្នាំចុងក្រោយ ។

វាក៏បានកត់សម្គាល់ផងដែរថា ក្នុងចំណោមអ្នកជួលទាំងអស់ 12.1 លាននាក់ កំពុងចំណាយច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូលរបស់ពួកគេលើលំនៅដ្ឋានដែលជាកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ  ។

ជាមួយគ្នានេះដែរ កាលពីឆ្នាំមុន ការស្ទង់មតិពីវិទ្យាស្ថានមួយបានបង្ហាញថា ទីក្រុងម៉ៃអាមី ក្នុងរដ្ឋផ្លរីដា សហរដ្ឋ​អាមេរិក ជាទីក្រុងថ្លៃបំផុតក្នុងប្រទេសក្នុងការរស់នៅ។ អ្នកជួលម្នាក់បានបង្ហើបថា គាត់ត្រូវបង់ប្រាក់ចំនួន 1,000 ដុល្លារ សម្រាប់ជួលបន្ទប់តូចមួយគួរឲ្យចង្អៀតណាស់ ។

របាយការណ៍​ក៏​បាន​បញ្ជាក់​ថា​ ភាពគ្មានផ្ទះសម្បែងកំពុងកើនឡើងដោយសារតែតម្លៃលំនៅដ្ឋានកើនឡើង ហើយជនជាតិ​អាមេរិក 653,100 នាក់បច្ចុប្បន្នគ្មានផ្ទះសម្បែង កាលពីខែមករាឆ្នាំមុន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម