ឆ្នាំ ២០២៣ ឆ្នាំដែលអាមេរិកលក់អាវុធបាន 238 ពាន់លានដុល្លារជាប្រវត្តិសាស្ត្រ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី31 ខែមករា ឆ្នាំ2024 ម៉ោង 6:41 នាទី ល្ងាច

ដោយ ម៉ារ៉ា៖

   ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកទៅក្រៅប្រទេសកើនឡើងដល់ 238 ពាន់លានដុល្លារក្នុងឆ្នាំ 2023 ដោយសារប្រទេសជាច្រើនបានងាកចេញពីរុស្ស៊ី លែងជួញដូរអាវុធជាមួយគ្នា ។ នេះ​បើ​តាម​សារព័ត៌មាន BBC រាយការណ៍ ។

   ការលក់អាវុធដោយផ្ទាល់របស់រដ្ឋាភិបាលមានចំនួនសរុប 81 ពាន់លានដុល្លារ កើនឡើង 56% ពីឆ្នាំ 2023យោងតាមរបាយការណ៍របស់រដ្ឋាភិបាល សល់ពីនេះពួកគេបានទិញផ្ទាល់តាមរយៈក្រុមហ៊ុនផលិតអាវុធ។

ក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់ត្រឹមខែតុលា ឆ្នាំ 2023 ប្រទេសប៉ូឡូញដែលជាប្រទេសកំពុងពង្រីកយោធារបស់ខ្លួន។

  • ការទិញឧទ្ធម្ភាគចក្រ Apache ក្នុងតម្លៃ 12 ពាន់លានដុល្លារ
  • ការទិញប្រព័ន្ធគ្រាប់រ៉ុក្កែតចល័តខ្ពស់ ឬ Himars ចំនួន 10 ពាន់លានដុល្លារ
  • ទិញរថក្រោះ M1 Abrams មានតម្លៃ 3.75 ពាន់លានដុល្លារ
  • ប្រព័ន្ធបញ្ជាការសមរភូមិការពារដែនអាកាស និងកាំជ្រួចរួមបញ្ចូលគ្នារបស់កងទ័ពសហរដ្ឋអាមេរិក (Integrated Air and Missile Defence Battle Command System)ដែលមានតម្លៃ 4 ពាន់លានដុល្លារទៀត។

   នាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk ប្តេជ្ញាបន្តធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ក្នុងគោលបំណងចង់ធ្វើឱ្យប៉ូឡូញក្លាយជាប្រទេសដែលមានកម្លាំងយោធាខ្លាំងបំផុតនៅអឺរ៉ុប។ ខណៈពេលដែលប្រទេសអាឡឺម៉ង់បានទិញ ឧទ្ធម្ភាគចក្រ Chinook ចំនួន 8,5 ពាន់លានដុល្លារ ប៊ុលហ្គារីបានទិញរថពាសដែកចំនួន 1,5 ពាន់លានដុល្លារ និង ន័រវេសទិញ​ឧទ្ធម្ភាគចក្រ​ពហុបេសកកម្ម (multi-mission helicopter) 1 ពាន់លានដុល្លារ ។ ចំណែកសាធារណរដ្ឋឆេកបានទិញយន្តហោះចម្បាំង F-35 ចំនួន 5.6 ពាន់លានដុល្លារ និងឧបករណ៍យោធាផ្សេងទៀត។

   ប្រទេស​ផ្សេង​ទៀត​នៅ​ក្រៅ​អឺរ៉ុប​រួម​មាន កូរ៉េ​ខាង​ត្បូង​ទិញ​យន្តហោះ​ចម្បាំង F-35 ចំនួន 5​ពាន់​លាន​ដុល្លារ និង​​អូស្ត្រាលីទិញយន្តហោះដឹកជញ្ជូន C130J-30 តម្លៃ 6.3 ពាន់លានដុល្លារ ។ ទន្ទឹមនឹងនេះ ប្រទេសជប៉ុនបានឈានដល់កិច្ចព្រមព្រៀងទិញយន្តហោះស៊ើបការណ៍ Hawkeye surveillanceE-2D ចំនួន 1 ពាន់លានដុល្លារ។

   ប្រធាន​នាយកដ្ឋាន​ផ្ទេរ​អាវុធ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ ការ​លក់​សព្វាវុធ​កើន​ឡើង​បាន​ទទួល​ផល​ប្រយោជន៍​ពី​ប្រទេស​ជា​ច្រើន​ដែល​បែរ​ខ្នង​ដាក់​រុស្ស៊ី ដែលជាអ្នកលក់អាវុធធំទីពីរបន្ទាប់ពីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ មានន័យថា សហរដ្ឋអាមេរិកត្រូវប៉ាន់ផ្អែមមាត់ ក្នុងពេលពិភពលោកមានសង្គ្រាមកើតឡើង ៕

ប្រភព bangkokbiznews + BBC


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម