រដ្ឋាភិបាលស្រមោល អំពាវនាវឲ្យចាប់មេយោធា មីន អង ឡាយ នៅវេទិកាអាស៊ាន

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី23 ខែមេសា ឆ្នាំ2021 ម៉ោង 7:14 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

រដ្ឋាភិបាលស្រមោល នៃប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវឱ្យប៉ូលីសសកល ចាប់ខ្លួនលោក មីន អង ឡាយ នៅលើឆាកវេទិកាអាស៊ាន ។ នៅថ្ងៃទី ២៣ ខែមេសាសារព័ត៌មាន Nikkei បានរាយការណ៍ថា រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា (ភូមា) បានអំពាវនាវឱ្យប៉ូលីសសកល ឬ អ៊ីនធើផូល ចាប់ខ្លួនលោកឧត្តមសេនីយ៍ មីន អង ឡាយ ក្នុងអំឡុងកិច្ចប្រជុំកំពូលអ្នកដឹកនាំអាស៊ាន នៅហ្សាកាតា ឥណ្ឌូនេស៊ី ស្អែកនេះ (២៤ មេសា) ។

រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា ឬ NUG បានប្រកាសពីសំណើនេះ តាមហ្វេសប៊ុករបស់ក្រុមនេះ បន្ទាប់ពីឧត្តមសេនីយ៍ មីន អងឡាយ បានធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ ខែកុម្ភៈ និងបានបង្ក្រាបក្រុមបាតុករស៊ីវិល ។ មនុស្ស ៧៣៨ នាក់បានស្លាប់ហើយជាង ៣.៣០០ នាក់ត្រូវបានចាប់ខ្លួន ។

រ៉យទ័របានរាយការណ៍ថា កិច្ចប្រជុំកំពូលអាស៊ានដែលធ្វើឡើងនៅទីក្រុងហ្សាការតា នឹងមានប្រធានបទសំខាន់នៃការពិភាក្សាអំពីស្ថានការណ៍នយោបាយនៅភូមា ។ មានតែប្រទេសថៃ និងប្រទេសហ្វីលីពីនប៉ុណ្ណោះ ដែលបានបញ្ជូនតំណាងថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេស ឱ្យចូលរួមកិច្ចប្រជុំដែលចាប់ផ្តើមនៅថ្ងៃទី ២៤ ខែមេសា ។

ទន្ទឹមនឹងនេះ ឥណ្ឌូនេស៊ី ប៊ុ្រយណេ ម៉ាឡេស៊ី សិង្ហបុរី វៀតណាម កម្ពុជា និង ឡាវ មានមេដឹកនាំធ្វើដំណើរទៅកាន់ទីក្រុងហ្សាការតា ដើម្បីពិភាក្សាអំពីវិបត្តិជាមួយឧត្តមសេនីយ៍ មីន អង ឡាយ របស់ភូមា ចំពេលដែលសហគមន៍អន្តរជាតិកំពុងបើកភ្បនែកសម្លឹងមកចាប់អារម្មណ៍ ។

ហ្វេសប៊ុកសម្តេចជោ នៅម៉ោងប្រមាណ ៥:៤០ ល្ងាចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាពតាមយន្តហោះពិសេសកម្ពុជា។
 
អគ្គលេខាធិការ អ.ស.ប. ឬ UN លោក Antonio Guterres បានជំរុញឲ្យប្រទេសអាស៊ាន ជួយបញ្ឈប់ស្ថានភាពមិនស្ថិតស្ថេរនៅក្នុងប្រទេសភូមាពីស្ថានភាពអាក្រក់ ហើយបើអាចធ្វើបាន ដឹកនាំបេសកកម្មជំនួយមនុស្សធម៌ចូលប្រទេស ភូមា។

លោក Guterres បាននិយាយថា UN នឹងបញ្ជូនបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ គឺលោកស្រី Christine Schaner Burgener ទៅកាន់ទីក្រុងហ្សាការតា ដើម្បីសម្របសម្រួលជាមួយមេដឹកនាំអាស៊ានហើយពិភាក្សានៅខាងក្រៅរង្វង់ជាមួយមេដឹកនាំអាស៊ាន ។

លោក រ៉ាហ្សីល ស៊ុកម៉ា អ្នកស្រាវជ្រាវយុទ្ធសាស្ត្រនៅមជ្ឈមណ្ឌលឥណ្ឌូនេស៊ី សម្រាប់ការសិក្សាយុទ្ធសាស្ត្រអន្តរជាតិ និងជាអតីតឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រទេសអង់គ្លេស មើលឃើញថា កិច្ចប្រជុំកំពូលអាស៊ានលើកនេះ គឺជាលទ្ធផលជាក់ស្តែងបំផុតក្នុងរយៈពេល ៥៤ ឆ្នាំសម្រាប់អាស៊ាន។

មុនកិច្ចប្រជុំកំពូលអាស៊ា នគឺម៉ាឡេស៊ី និង ហ្វីលីពីន ក្រោកឈរ និងគាំទ្រប្រទេសប្រ៊ុយណេ ក្នុងនាមជាប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន ឬអ្នកតំណាងនឹងធ្វើដំណើរទៅប្រទេសភូមា ។

លើសពីនេះ មេដឹកនាំអាស៊ានកំពុងពិចារណាស្នើសុំបេសកកម្មមនុស្សធម៌មួយ ដើម្បីនាំយកឱសថ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងស្បៀងអាហារដល់ប្រជាជនភូមា ។ នេះអាចជាការចាប់ផ្តើមនៃលទ្ធភាពនៃការចរចាររវាងមេដឹកនាំផ្តាច់ការកងទ័ពភូមា និង NUG ។

លោកស្រី Naw Suzanne Lalaso ជារដ្ឋមន្រ្តីស្រមោលរបស់ បានអង្វរជាមួយប្រជាជាតិអាស៊ានកុំឲ្យទទួលស្គាល់ការរឹបអូសអំណាច ដែលបានកើតឡើងនៅក្នុងប្រទេសភូមា ព្រោះគ្មានសេចក្តីសុចរិតទេ ។ «សូមសមាជិកអាស៊ានទាំងអស់ សូមកុំទទួលស្គាល់ការរឹបអូសអំណាច» និង«សូមស្តាប់សំលេងរបស់ប្រជាជនភូមាតាមរយៈការទទួលយកការគាំទ្រនិងសហប្រតិបត្តិការជាមួយ NGU របស់យើង» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម