អ្នកកាសែត Forbes នៅសហរដ្ឋអាមេរិកធ្វើកូដកម្មជាលើកដំបូងក្នុងរយៈពេល 106 ឆ្នាំ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី30 ខែមករា ឆ្នាំ2024 ម៉ោង 6:02 នាទី ល្ងាច

អ្នកកាសែតដែលធ្វើការឱ្យសហជីពរបស់ទស្សនាវដ្ដី Forbes បានចាប់ផ្តើមធ្វើកូដកម្មរយៈពេលបីថ្ងៃ ពីថ្ងៃទី 25 ខែមករា ដែលជាការដើរចេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ 106 ឆ្នាំរបស់ទស្សនាវដ្តីមួយនេះ ។

VOA រាយការណ៍ថា អ្នកកាសែតនៅក្នុងសហជីពទស្សនាវដ្តី Forbes បាននិយាយថា ពួកគេបានចាប់ផ្តើមធ្វើកូដកម្ម ដើម្បីឆ្លើយតបទៅនឹងការបដិសេធសិទ្ធិ និងការតវ៉ាចំពោះការពន្យារពេលរយៈពេលពីរឆ្នាំក្នុងសកម្មភាពចរចាកិច្ចសន្យាការងារ ។

លោក អេនឌ្រា មើហ្វី (Andrea Murphy) ដែលជានិពន្ធនាយក ផ្នែកកែសម្រួលស្ថិតិរបស់ Forbes និងជាប្រធានក្រុមសហជីពផ្នែកតូចបាននិយាយថា «ចំណាប់អារម្មណ៍តែមួយគត់របស់អ្នកគ្រប់គ្រង គឺក្នុងការពន្យារពេល និងការរាំងស្ទះដល់អ្វីៗ និងការប៉ុនប៉ងរារាំងសមាជិក (សហជីព) ពីការបន្តសិទ្ធិសហជីពដែលត្រូវបានការពាររបស់ពួកគេ»។

NewsGuild នៃញូវយ៉កមានសមាជិកជិត 6,000 នៃស្ថាប័នសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ញូវយ៉ក បាន​និយាយ​ថា មាន​ឥរិយាបថ​ដែល​រារាំង​សហជីព​យ៉ាង​ច្បាស់ ចាប់តាំងពីសហជីពនៃទស្សនាវដ្តី Forbes បានទទួលការរ៉ាប់រង ។

ខាងទស្សនាវដ្ដី Forbes បាននិយាយថា ទស្សនាវដ្តីនេះបានបំពេញការងាររបស់ខ្លួន «ចូលរួមយ៉ាងសកម្ម» ជាមួយសហជីពក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់ការឯកភាពមួយ ។

The NewsGuild of New York បាននិយាយថា ខ្លួនបានធ្វើសកម្មភាពក្នុងនាមសហជីពរបស់ Forbes ដើម្បីចោទប្រកាន់ Forbes ពីបទប្រព្រឹត្តិដោយអយុត្តិធម៌ចំពោះបុគ្គលិក កម្មករ។

កាលពីខែមុន អ្នកកាសែត Washington Post បានធ្វើកូដកម្មរយៈពេល 24 ម៉ោង ចំពេលមានការបញ្ឈប់ការងារ និងការពន្យារពេលកិច្ចសន្យា ។

ព្រឹត្តិការណ៍បែបនេះ កន្លងមកយើងធ្លាប់ឃើញកើតឡើងទៅលើស្ថាប័នប្រទេសតូចៗលើពិភពលោក តែដល់សម័យឥឡូវនេះ ទោះស្ថាប័នសារព័ត៌មានក្នុងប្រទេសធំបែបណា ក៏មានកើតចំពោះសិទ្ធិបុគ្គលិកដូច្នោះដែរ ៕

ប្រភព prachatai

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម