អគ្គនាយកដ្ឋានប្រតិបត្តិការ អង្គភាពប្រឆាំងអំពើពុករលួយ និងប្រៃសណីយ៍កម្ពុជា ចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដើម្បីសម្រួលភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការផ្ញើលិខិត ឯកសារ ពាក្យប្តឹង មកកាន់ ACU

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី12 ខែមិីនា ឆ្នាំ2024 ម៉ោង 6:42 នាទី ល្ងាច

 ពិធីចុះ MoU នេះ ធ្វើឡើង រវាងឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និង ឯកឧត្តម ជា សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានប្រតិបត្តិ នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នាព្រឹកថ្ងៃអង្គារ ទី ១២ ខែមីនា ឆ្នាំ ២០២៤ នៅសាលប្រជុំថ្មីនៃ អ.ប.ព. ។

 

ការចុះ MoU ជាមួយគ្នានេះថ្ងៃនេះ យោងតាមការយកចិត្តទុកដាក់គិតគូរដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យសហការគ្នាជាមួយអគ្គនាយកប្រៃសណីយ៍ នៃក្រសួងប្រៃណីយ៍ និង ទូរគមនាគមន៍ និងអគ្គនាយកដ្ឋានប្រតិបត្តិការ នៃ អ.ប.ព. ដើម្បីលើកទឹកចិត្ត​ប្រជាពលរដ្ឋផង និងដើម្បីបង្កភាពងាយស្រួលឲ្យពួកគាត់ ចូលរួមផ្ញើតាមបញ្ជរប្រៃសណីយ៍ នៅតាមសាខា ២៥ រាជធានី ខេត្ត-ក្រុង នៅទូទាំងប្រទេសដោយមិនគិតថ្លៃសេវា ដោយរក្សាការសម្ងាត់ សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់ ទើបថ្ងៃនេះ បានឈានមកដល់ការចុះ MoU ជាមួយគ្នាដោយភាតរភាព និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានដែលថា តើប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងតាមប្រៃសណីយ៍មកកាន់ ACU  ប្រើរយៈពេលប៉ុន្មានដែលខាងប្រៃសណីយ៍មកយកលិខិតស្នាម ឬពាក្យបណ្តឹងនោះ?

ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍ ប្រាប់អ្នកកាសែតថា យន្តការដែលយើងធ្វើ យើងបានឲ្យមន្ត្រីបើកមើលប្រអប់ជាប្រចាំនៅតាមសាខា ប្រសិនយើងបានទទួលនៅថ្ងៃនេះ យើងចែកនៅពេលស្អែក តែបើនៅភ្នំពេញ អាចចែកក្នុងថ្ងៃតែមួយក៏បាន ។ នេះជាការសម្រួលដល់ប្រជាជន ដែលគាត់អាចមកផ្ញើគ្រប់សាខាប្រៃណីយ៍នៅទូទាំងប្រទេស អាចដាក់លិខិតស្នាមជាសម្ងាត់ចូលក្នុងប្រអប់សំបុត្រ រួចនឹងរៀបចំចាត់ចែងបញ្ជូនលិខិតរបស់គាត់មក ACU ឲ្យបានឆាប់រហ័ស ។

នៅក្នុងសេចក្តីជូនដំណឹងរួម ដែលចុះហត្ថលេខាដោយអគ្គនាយកទាំងពីរ មានខ្លឹមសារឲ្យដឹងអំពីការផ្ញើសំបុត្រ ឬលិខិតស្នាមពាក្យប្តឹង មកកាន់អង្គភាពប្រឆាំងអំពើពុករលួយ  តាមរយៈសាខាប្រៃសណីយ៍កម្ពុជា គ្រាន់តែលោកអ្នកសរសេរនៅលើខ្នងសំបុត្រ ដូចមានចែងក្នុងសេចក្តីជូនដំណឹងដូចខាងក្រោម ។

ទីតាំងប្រអប់សំបុត្រសរបស់ អ.ប.ព. ដែលមាននៅសាខាប្រៃសណីយ៍កម្ពុជា តាមបណ្តារាជធានី ខេត្ត ក្រុង

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម