ការស្ងប់ស្ងៀម មិនមែនជាភាពកម្សោយ !

ចំណេះដឹងទូទៅថ្ងៃសៅរ៍ ទី23 ខែមិីនា ឆ្នាំ2024 ម៉ោង 11:57 នាទី ព្រឹក

ពាក្យចាស់លោកពោលថា ទឹកដែលស្ថិតនៅនឹងថ្កល់ មិនមែនមានន័យថា គ្មានត្រី ឬគ្មានសត្វសាហាវ នៅក្នុងនោះទេ ។

គេក៏ធ្លាប់និយាយថា បើឃើញខ្លាដេក តិចច្រឡំថាខ្លាសំពះនោះ ខុសហើយ ! អញ្ចឹងហើយទើបសុភាសិតមួយឃ្លា​បាននិយាយថា «ការដែលនៅស្ងៀម មិនមែនមានន័យថា ទទេស្អាតនោះទេ តែពោរពេញទៅដោយចម្លើយ (Silence Isn’t Empty. It is Full of Answers)»។

គេតែងចាត់ទុកថា ភាពស្ងប់ស្ងាត់របស់មនុស្ស គឺជារឿងដែលគួរឲ្យខ្លាចបំផុត ។ មនុស្សដែលខ្លាំង មនុស្សដែលល្បីល្បាញ​តែងតែស្ថិតក្នុងភាពស្ងប់ស្ងាត់ តែរឿងពិតខាងក្នុងវិញនោះ ខួរក្បាលរបស់គាត់ ពោរពេញដោយការគិតវិជ្ជមាន និយាយឲ្យចំគឺពោរពេញដោយចម្លើយដ៏ត្រឹមត្រូវ រាប់សិបពាន់ចម្លើយ ។

ភាពស្ងប់ស្ងាត់ មិនមែនជាភាពកំសោយនោះទេ តែការឡូឡានោះទៅវិញទេ ដែលបង្ហាញពីភាពចោលម្សៀតនោះ ។ មនុស្សត្រូវរក្សានូវភាពស្ងប់ស្ងាត់នោះ ក្នុងន័យនេះ បញ្ញវន្តនិយាយថា ភាពស្ងប់ស្ងៀមវាប្រសើរជាង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម