អង្គការសហប្រជាជាតិជ្រើសរើសប្រទេសចំនួន ៥ ធ្វើជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសម្រាប់ឆ្នាំ 2025-2026

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី07 ខែមិថុនា ឆ្នាំ2024 ម៉ោង 11:04 នាទី ព្រឹក

 

ដោយ ម៉ារ៉ាៈ

សូម៉ាលី ប៉ាគីស្ថាន ប៉ាណាម៉ា ក្រិក និងដាណឺម៉ាក ត្រូវបានកំណត់ឱ្យធ្វើជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពីឆ្នាំ 2025-2026។

សេចក្តីរាយការណ៍ពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី៧ ខែមិថុនា ថា មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានសម្រេចជ្រើសរើសសមាជិកថ្មីចំនួន៥ ដើម្បីធ្វើជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ (UNSC) រយៈពេលចន្លោះពីថ្ងៃទី 1 ខែមករា ឆ្នាំ 2025 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026 ។

សូម៉ាលី​បាន​ជាប់​ឆ្នោត​ជំនួស​ឲ្យ​អាហ្វ្រិក ជាមួយនឹងសម្លេងគាំទ្រ 179 ប៉ាគីស្ថានទទួលបាន 182 សម្លេងគាំទ្រដើម្បីដើរតួជាអ្នកតំណាងនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប៉ាណាម៉ានឹងធ្វើជាតំណាងនៃតំបន់អាមេរិកឡាទីន និងការាបៀន ដោយមាន 183 សម្លេងគាំទ្រ ក្រិកជាអ្នកតំណាងអឺរ៉ុបខាងកើត មានសម្លេងគាំទ្រ 182 ហើយដាណឺម៉ាកទទួលបាន 184 នៅក្នុងការពេញចិត្តដើម្បីដើរតួជាអ្នកតំណាងអឺរ៉ុបខាងលិច ។

ប្រទេសចំនួនប្រាំនឹងបន្តភារកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិកដែលលក្ខខណ្ឌផុតកំណត់នៅថ្ងៃទី 31 ខែធ្នូឆ្នាំនេះ គឺ អេក្វាឌ័រ ជប៉ុន ម៉ាល់តា ម៉ូហ្សំប៊ិក និងស្វីស ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម