តុលាការខេត្តពោធិសាត់បញ្ជូនជនល្មើស ២ នាក់ លួចកាប់ ឆ្ការដុត និងឈូសឆាយដីព្រៃធម្មជាតិ​ទៅពន្ធនាគារ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី09 ខែមិថុនា ឆ្នាំ2024 ម៉ោង 9:47 នាទី ព្រឹក

សាលាដំបូងខេត្តពោធិសាត់ នៅថ្ងៃទី ៨ មិថុនា បានកាត់ទោសជនល្មើស ២ នាក់ ដាក់ពន្ធនាគារ ពីបទ «កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយ ដីព្រៃយកធ្វើកម្មសិទ្ធិ» នៅចំណុចទ្រនាប់ត្រាវ ត្រង់និយាមកាលេខ ៣១២៧៣៧/ ១៣៨៣០៧២ ក្នុងភូមិទ្រនាប់ត្រាវ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិសាត់ កាលពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៤ តាមបញ្ញត្តិមាត្រា ៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។

សាវតារនៃជនល្មើសទាំង ២ មានឈ្មោះ

១. មាច សារិទ្ធិ អាយុ ៣៨ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបោះដូង ឃុំបាសក់ ស្រុក្ខគីរី ខេត្តបាត់ដំបង ។

២. ឆេង ធា អាយុ ៤២ ឆ្នាំ  បច្ចុប្បន្នរស់នៅភូមិបោះដូង ឃុំបាសក់ ស្រុក្ខគីរី ខេត្តបាត់ដំបង ។

ជនត្រូវចោទទាំងពីរ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយ ដីព្រៃយកធ្វើកម្មសិទ្ធិ» ត្រូវឃុំឃាំង រហូតទាល់តែបានទទួលការឲ្យដំណឹងអំពីការសម្រេចថ្មី ផ្សេងពីនេះ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម