ក្រុមហ៊ុន Oni Café រួមទាំងសមាជិកសប្បុរសធម៌ជាច្រើន បានផ្តល់ជូនអំណោយ ជូនកងទ័ពជើងទឹក ក្នុងពេលជួយសង្គ្រោះពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់…

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី19 ខែតុលា ឆ្នាំ2020 ម៉ោង 12:58 នាទី ព្រឹក

ភ្នំពេញ៖ បច្ចុប្បន្ន នៅតាមបណ្តាខេត្ត និង តំបន់មួយចំនួន រួមទាំងទីក្រុងផងដែរ កំពុងតែរងគ្រោះព្រោះទឹកជំនន់ ដែលកំពុងតែជន់លិចគ្រប់តំបន់ ធ្វើអោយពលរដ្ឋជាច្រើនរងគ្រោះ​ និងកំពុងត្រូវការជំនួយ ។

 

ស្របពេលដែលពលរដ្ឋកំពុងជួបទុក្ខលំបាក ក្រុមហ៊ុន Oni Café ដែលមានកញ្ញា បូ ផង់ ជាតំណាង រួមទាំងសមាជិកជាច្រើន ដូចជា៖
លោកជំទាវ ថោង ប៊ុនថាត កញ្ញា ចាន់ ស្រីមាស អ្នកនាង តែ ប៉ជឺ លោកស្រីថោ សុភ័ស និងស្វាម៉ី លោក សួន ថារក្ស និង លោក រដ្ឋ រក្សា កញ្ញា ស៊ីន ចាន់រស្មី កញ្ញា ភាវ ម៉ាលីន លោក ពេជ្រ លុច និងភរិយា បានពាំនាំយកថវិការ រួមទាំងនំបុ័ងសាច់ ចំនួន ១៥០០ដើម កាហ្វេ តែបៃតងចំនួន ១០០០កែវ ទឹកសុទ្ធចំនួន ១០កេស និងភេសជ្ជៈ:បាកាសចំនួន៥កេស ជូនទៅកងកម្លាំងកងទ័ពជើងទឹក ដែលកំពុងមមារញឹកក្នុងការជួយសង្គ្រោះ ជនរងគ្រោះដោយសារទឹកជំនន់ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ផ្សារព្រែកជ្រៃ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រជាពលរដ្ឋកំពុង។

 

ដោយឃើញថាតម្រូវការច្រើន ក្រុមហ៊ុន និងកងទ័ពជើងទឹក បានសហការគ្នា យកអំណោយដែលជាជំនួយទាំងប៉ុន្មាន ទៅចែកជូនពលរដ្ឋរងគ្រោះ រួមទាំងសមត្ថកិច្ចដែលចំណាយទាំងកំលាំងកាយកម្លាំងចិត្ត ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែស្ថិតក្នុងស្ថានភាពលំបាកវិញ។


រូបភាពទាំងនេះ បានធ្វើអោយ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ
មានសេចក្តីរីករាយ និងសប្បាយចិត្តនៅពេលដែលខ្មែរជួយគ្នាក្នុងគ្រាលំបាក៕




ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម