ថ្មីចែសបងប្អូន! វិធានការថ្មី ការទទួលអាហារភ្ញៀវក្នុងមង្គលការ ត្រូវកំណត់មួយតុ ៥ នាក់

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី26 ខែមករា ឆ្នាំ2021 ម៉ោង 5:14 នាទី ល្ងាច

ដោយ សូរ្យសែង៖

ដើម្បីចូលរួមការពារពីហានីភ័យកូវីដ-១៩ ក្នុងពិធីបុណ្យផ្សេងៗ ថ្ងៃនេះ ២៦ មករា ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយដល់គណៈអភិបាលខេត្ត-ក្រុងទាំង ២៥ ស្តីពីពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍ ។

សេចក្តីជូនដំណឹង បានណែនាំឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិយកចិត្តទុកដាក់ពង្រឹងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គឺ មុននឹងអនុញ្ញាតឲ្យម្ចាស់បុណ្យ និងសាម៉ីរៀបអាពាហ៍ពិពាហ៍ត្រូវអនុវិធានការដូចខាងក្រោម ៖

ត្រូវបំពាក់ម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិ ជែលលាងដៃ អាល់កុល នៅគ្រប់ច្រកចេញចូល, អង្គុយ ឬឈរក្នុងគម្លាតពី ១,៥ ម៉ែត្រឡើងទៅ, តុអាហារទទួលភ្ញៀវកំណត់ត្រឹម ៥ នាក់, ប្រកាន់ទំនៀមទម្លាប់លើកដៃសំពះគ្នា ចៀសវាងឱប និងចាប់ដៃគ្នា ។ 

ចំណុចមួយទៀត ត្រូវដាក់កម្លាំងការពារតាមដានមើល និងយកស្លាក បដា ឬផ្ទាំងគំនូរដែលអប់រំណែនាំពីការលាងដៃសម្អាតអនាម័យ ពាក់ម៉ាស អនាម័យក្នុងពេលក្អក-កណ្តាស ។

ដូច្នេះ ដើម្បីយកឈ្នះមេរោគកូវីដ-១៩ ហើយដើម្បីបានដំណើរការពិធីបុណ្យផ្សេង ឬពិធីមង្គលការ សូមចូលរួមតាមការពារតាមវិធានការរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃយ់ង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម