ហាងទំនិញ ធនាគារ រោងចក្រ រួមចិត្តគ្នាបិទទ្វារ ប្រឆាំងយោធា

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី11 ខែមិីនា ឆ្នាំ2021 ម៉ោង 8:57 នាទី ល្ងាច

ហាងទំនិញ រោងចក្រ និងធនាគារ ក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា បានរួមចិត្តជាធ្លុងមួយបិទទ្វារកាលពីថ្ងៃទី ៨ មីនា ក្រោយពីសហជីពធំៗចំនួន ៩ អំពាវនាវឱ្យបញ្ឈប់សកម្មភាពសេដ្ឋកិច្ច ប្រឆាំងនឹងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ។

«ការប្រព្រឹត្តឲ្យសេដ្ឋកិច្ច និងកិច្ចការអាជីវកម្មដំណើរការបន្ត នោះនឹងហុចប្រយោជន៍ឲ្យកងទ័ពទៅវិញទេ ក្នុងខណៈដែលពួកគេកំពុងបង្ក្រាបប្រជាជន» នេះជាសេចក្តីថ្លែងការណ៍របស់សហជីព ៩ ក្រុម», «ពេលវេលាដែលសមរម្យក្នុងការរួមដៃការពារប្រជាធិបតេយ្យ គឺពេលនេះ...» ។

ក្រុមអ្នកតវ៉ាខ្លះគ្រវីបូក្រណាត់របស់ស្ត្រី ទន្ទឹមនឹងនេះក៏មានមនុស្សចងខ្សែកាបូបនៅតាមដងផ្លូវក្នុងឱកាសទិវានារីអន្តរជាតិ ។ ក្នុងពេលជាមួយគ្នានេះគឺជាការថ្កោលទោសកងទ័ពមីយ៉ាន់ម៉ា ដែលយោងទៅតាមជំនឿ បុរសដែលដើរក្រោមថង់បណ្តាលឱ្យមានសំណាងអាក្រក់ ឬចុះខ្សោយវេទមន្ត ។

ទោះយ៉ាងណា កងទ័បមីយ៉ាន់ម៉ានិយាយថា ការរំលាយហ្វូបាតុកម្ម ធ្វើឡើងត្រឹមត្រូវតាមច្បាប់ ។

ចំណែកនៅទីក្រុងថ្វាយ ភាគខាងត្បូងប្រទេស ក្រុមបាតុករបានទទួលការថែរក្សាពីកំលាំងសហភាពជាតិការៀង ដែលជាក្រុមប្រដាប់អាវុធធ្វើសង្គ្រាមប្រឆាំងយោធាមីយ៉ាន់ម៉ាតាំងពីយូរយារណាស់មកហើយ ៕

ប្រភពពី The Straits Times

រូបភាព STR / AFP

បកប្រែដោយ សាវុឌ្ឍ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម